FIFA
កីឡាជាតិ
ជាតិ
រដូវ World Cup សម្តេច ហ៊ុន សែន ហាម​ចាក់​ភ្នាល់​លុយ​
20, Jun 2018 , 4:21 pm        
រូបភាព
ដោយ:
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​ជិត​២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា កុំ​ឲ្យ​លេង​ភ្នាល់​បាល់ទាត់​។ ជាមួយគ្នានេះ សម្តេច បង្ហាញ​ការហួសចិត្ត​ចំពោះ​ការ​ចាញ់​របស់​ប៉ូឡូញ ២-១ ក្រោម​ថ្វី​ជើង​ក្រុម​សេ​ណេ​ហ្គា​ល់​។​



​ទន្ទឹម​ប្រជាជន​លើ​ពិភពលោក​កំពុង​រីករាយ​ជាមួយ​ការ​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក FIFA World Cup នៅ​ប្រទេស​រុស្ស៊ី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាម​ប្រជាជន​កម្ពុជា​កុំ​ឲ្យ​មានការ​ភ្នាល់​គ្រាប់​បាល់​ជា​ថ្នូរ​ជាមួយ​ថវិកា​។ ការអំពាវនាវ​បែបនេះ​ធ្វើឡើង​ពេល សម្តេច ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​១៧,៧៦៧​នាក់ នៅ​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​។

សូមស្តាប់សំឡេង៖




«​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ គឺ​ប៉ូឡូញ​ទៅ​ចាញ់​សេ​ណេ​ហ្គា​ល់ បាល់​វា​មូល​ក្មួយ ហើយ​សូមមេត្តា​កុំ​នាំគ្នា​ទៅលេង​ភ្នាល់ បើ​ភ្នាល់​គ្រាន់តែ​ថ្ពក់​ដៃ​បាន​ហើយ កុំ​ភ្នាល់​លុយ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ជុំវិញ​ការអំពាវនាវ​ដល់​ប្រជាជន​កុំ​ឲ្យ​លេង​ភ្នាល់​បាល់​អំឡុងពេល​ប្រកួត World Cup​។

​សម្រាប់​ការប្រកួត World Cup បើកឆាក​ពូ​ល H កាល​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​កីឡាករ​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ បាន​យកឈ្នះ​ក្រុម​ប៉ូឡូញ​ក្នុង​លទ្ធផល ២-១​។ កីឡាករ Thiaga Cionek បានធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ឲ្យ​សេ​ណេ​ហ្គា​ល់​នាំមុខ ១-០ លើ​ប៉ូឡូញ​នៅ​តង់​ទី​១​។ ខ្សែប្រយុទ្ធ M’Baye Niang សម្រេចបាន​១​គ្រាប់​បន្ថែម​សម្រាប់​សេ​ណេ​ហ្គា​ល់ មុន​កីឡាករ Grzegorz Krychowiak តែ​ត​បញ្ចូល​ទី​តាម​ពីក្រោយ ២-១ សម្រាប់​ប៉ូឡូញ​នៅ​៤​ចុងក្រោយ​នៃ​តង់​ទី​២៕            


Tag:
 បាល់ទាត់​
  សម្តេច ហ៊ុន សែន​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com