Honda ម្ចាស់​ក្លិប​សូល​ទី​ឡូ​អង្គរ Assist នៅ World Cup ៣​លើក​ផ្សេងគ្នា​
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Honda ម្ចាស់​ក្លិប​សូល​ទី​ឡូ​អង្គរ Assist នៅ World Cup ៣​លើក​ផ្សេងគ្នា​
20, Jun 2018 , 8:19 pm        
រូបភាព
Keisuke Honda ខ្សែបម្រើ​ជម្រើសជាតិជប៉ុន និងជាម្ចាស់ក្លិបសូលទីឡូអង្គររបស់កម្ពុជា។ រូបថត AFP
Keisuke Honda ខ្សែបម្រើ​ជម្រើសជាតិជប៉ុន និងជាម្ចាស់ក្លិបសូលទីឡូអង្គររបស់កម្ពុជា។ រូបថត AFP
 ​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ដែលជា​ម្ចាស់​ក្លិប​សូល​ទី​ឡូ​អង្គរ Keisuke Honda បាន​ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​គេ​បង្អស់ ដែល​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី (assist) ក្នុង​ព្រឹត្តិការណ៍ World Cup ៣​លើក​ផ្សេងគ្នា​។



​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន​លើ​ក្រុម​កូ​ឡុំ​ប៊ី​ក្នុង​លទ្ធផល ២-១ នៃ​ការប្រកួត​ជុំ​ទី​១​ពូ​ល H ពានរង្វាន់ FIFA World Cup ក៏មាន​ចំណែក​របស់​ខ្សែបម្រើ​វ័យ ៣២​ឆ្នាំ Honda ផងដែរ​។

​បើ​ទោះ​បាន​ផ្តូ​រ​ចូល​នៅ​នាទី​៧០​ទៅហើយ​ក្តី អតីត​សមាជិក​ក្រុម AC Milan និង CSKA Moscow បាន​បញ្ជូន​បាល់ (Assist) ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​កីឡាករ Yuya Osako តែ​តបាល់​បញ្ចូល​ទី​នៅ​៣​នាទី​បន្ទាប់ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​។​

​លទ្ធផល​នេះ បាន​នាំ​ឲ្យ​ជប៉ុន​ក្លាយជា​ក្រុម​អាស៊ី​ទីមួយ​អាច​ឈ្នះ​ការប្រកួត World Cup នៅ​ទឹកដី​អឺរ៉ុប និង​ជា​ក្រុម​ដំបូង​ដែល​បាន​យកឈ្នះ​ក្រុម​ពី​អាមេរិក​ឡាទីន​ផងដែរ​។
​លើសពីនេះ​ទៀត​នោះ គ្រាប់​បាល់​ដែល​ខ្សែបម្រើ​ក្រុម Pachuca នៃ​លី​ក​កំពូល​ម៉ិ​ក​ស៊ិ​ក បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ជប៉ុន​ក្នុង​ការប្រកួត​នេះ បាន​នាំ​ឲ្យ Honda ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាច​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍ World Cup ៣​លើក​ផ្សេងគ្នា​ចាប់តាំងពី​ឆ្នាំ ២០១០ នៅ​អាហ្វ្រិក និង​២០១៤ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​។​

​ក្រុម​រហស្សនាម​សាំ​មូ​រៃ នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​រហស្សនាម​តោ​រោម​មាស ដែលមាន​៣​ពិន្ទុ​ដូចគ្នា ក្នុងជំនួប​ជុំ​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នៅ​ថ្ងៃទី​២៤ ខែមិថុនា វេលា​ម៉ោង ១០​យប់ [​ម៉ោង​នៅ​កម្ពុជា​]៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66063 [1] => 79,14,10 [2] => Honda ម្ចាស់​ក្លិប​សូល​ទី​ឡូ​អង្គរ Assist នៅ World Cup ៣​លើក​ផ្សេងគ្នា​ [3] => content [4] => [5] => បាល់ទាត់​, FIFA World Cup, Keisuke Honda [6] => 57 [7] => 0 [8] => )