ម៉ា​រ៉ុ​ក​ហាលអាវ​មុនគេ​នៅ World Cup ក្រោយ​ចាញ់​ព័រ​ទុយ​ហ្គា​ល់ ១-០

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ា​រ៉ុ​ក​ហាលអាវ​មុនគេ​នៅ World Cup ក្រោយ​ចាញ់​ព័រ​ទុយ​ហ្គា​ល់ ១-០
20, Jun 2018 , 9:08 pm         3429
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ក្លាយជា​ក្រុម​ទីមួយ ដែល​បាត់​ឱកាស​ឈានទៅ​កាន់​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពី​ពួកគេ​ចាញ់​ព័រ​ទុយ​ហ្គា​ល់ ១-០ សម្រាប់​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល B នា​កីឡដ្ឋាន Luzhniki Stadium​។ Ronaldo ដែល​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​៣​គ្រាប់​នា​ជំនួប​ជាមួយ​អេស្ប៉ាញ ជា​អ្នក​នាំ​ជ័យជម្នះ​ដល់​ព័រទុយហ្គាល់ តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​៤​នាទី​ដំបូង​។​



World Cup 2018 នៅ​រុស្ស៊ី នេះ បន្សល់​នូវ​អនុស្សាវរីយ៍​ដ៏​ជូរចត់​សម្រាប់​ម៉ា​រ៉ុ​ក ដោយ​ការប្រកួត​លើកទីមួយ​នៅក្នុង​ពូ​ល ពួកគេ​បាន​ចាញ់​អ៊ីរ៉ង់ ១-០ ដែល​ជាការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់ Aziz Bouhaddouz នៅ​នាទី​៩០+៥ ។​

​បរាជ័យ​ពីរលើក​ផ្ទួនៗ​នេះ មានន័យថា ពួកគេ​នៅតែ​ជំនួប​បង្គ្រប់កិច្ច​ជាមួយ​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ ខណៈ​ព័រ​ទុយ​ហ្គា​ល់ អ៊ីរ៉ង់ និង​អេ​ស្ប៉ា​ញ ត្រូវ​បន្ត​ប្រជែង​គ្នា​ឆ្ពោះទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

Tag:
 FIFA World Cup
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com