ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ក្លាយជាក្រុមទីមួយ ដែលបាត់ឱកាសឈានទៅកាន់វគ្គបន្តក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពីពួកគេចាញ់ព័រទុយហ្គាល់ ១-០ សម្រាប់ការប្រកួតលើកទីពីរនៅក្នុងពូល B នាកីឡដ្ឋាន Luzhniki Stadium។ Ronaldo ដែលស៊ុតបាល់បញ្ចូលទីតែម្នាក់ឯង៣គ្រាប់នាជំនួបជាមួយអេស្ប៉ាញ ជាអ្នកនាំជ័យជម្នះដល់ព័រទុយហ្គាល់ តាមរយៈគ្រាប់បាល់បញ្ចូលទីនៅ៤នាទីដំបូង។
World Cup 2018 នៅរុស្ស៊ី នេះ បន្សល់នូវអនុស្សាវរីយ៍ដ៏ជូរចត់សម្រាប់ម៉ារ៉ុក ដោយការប្រកួតលើកទីមួយនៅក្នុងពូល ពួកគេបានចាញ់អ៊ីរ៉ង់ ១-០ ដែលជាការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងរបស់ Aziz Bouhaddouz នៅនាទី៩០+៥ ។