អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ីរ៉ង់ រក្សា​ការ​ប្រជែង​គ្នា​ទៅកាន់​វគ្គ​បន្ត ខណៈ​ម៉ា​រ៉ុ​ក​ហាលអាវ​

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ីរ៉ង់ រក្សា​ការ​ប្រជែង​គ្នា​ទៅកាន់​វគ្គ​បន្ត ខណៈ​ម៉ា​រ៉ុ​ក​ហាលអាវ​
21, Jun 2018 , 9:37 am         1322
រូបភាព
Costa ស៊ុតបាល់បញ្ចូលទី​៣គ្រាប់ក្នុងពីរប្រកួតបើកឆាក។ រូបថត Getty Image/FIFA
Costa ស៊ុតបាល់បញ្ចូលទី​៣គ្រាប់ក្នុងពីរប្រកួតបើកឆាក។ រូបថត Getty Image/FIFA
ដោយ: ថ្មីៗ
Diego Costa បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្រោយ​សម្រាក​តង់​ទីមួយ ដើម្បី​នាំ​ឲ្យ​អេ​ស្ប៉ា​ញ​ឈ្នះ​អ៊ីរ៉ង់ ១-០ នា​ការប្រកួត​ក្នុង​ពូ​ល B នៃ​ពានរង្វាន់ FIFA World Cup 2018 នា​កីឡដ្ឋាន Kazan Arena ប្រទេស​រុស្ស៊ី​។ ជ័យជម្នះ​នេះ នាំ​ឲ្យ​អេ​ស្ប៉ា​ញ​ឡើងឈរ​កំពូល​តារាង​ដោយមាន​៤​ពិន្ទុ​ស្មើ​ព័រ​ទុយ​ហ្គា​ល់​ក្រោយ​ប្រកួត​បាន​២​លើក​ដូចគ្នា​។​

 
​ម្ចាស់​ជើងឯក​ឆ្នាំ​២០១០ អេ​ស្ប៉ា​ញ គ្រប់គ្រង​បាល់​រហូតដល់​៧០​ភាគរយ​ក្នុង​ការប្រកួត​ទាំង​មួល ប៉ុន្តែ​ពួកគេ​មិនអាច​ទ​ម្លា​ញ​រនាំង​ការពារ​របស់​អ៊ីរ៉ង់​បាន​ច្រើន​គ្រាប់​ឡើយ ពោលគឺ​សម្រេចបាន​គ្រាប់​ជ័យជម្នះ​តែមួយ​គ្រាប់​គត់​នៅ​នាទី​៥៤ របស់ Diego Costa និង​ជា​គ្រាប់​ទី​បី​របស់​ខ្សែប្រយុទ្ធ​មួយ​នេះ ក្រោយ​រូបគេ​រកបាន​២​គ្រាប់​ក្នុងជំនួប​ស្មើ ៣-៣ ជាមួយ​ព័រ​ទុយ​ហ្គា​ល់​។​
 
​អេ​ស្ប៉ា​ញ ទទួលបាន​៤​ពិន្ទុ​ស្មើ​ព័រ​ទុយ​ហ្គា​ល់​ដែល​បាន​យកឈ្នះ​ម៉ា​រ៉ុ​ក​ក្នុង​លទ្ធផល ១-០ ដូចគ្នា​។ អ៊ីរ៉ង់ មាន​៣​ពិន្ទុ​ពី​ការប្រកួត​២​លើក ខណៈ​ម៉ា​រ៉ុ​ក បាន​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ​។​
 

នា​រាត្រី​ថ្ងៃទី​២៦ ខែមិថុនា ខាងមុខ ព័រ​ទុយ​ហ្គា​ល់​ត្រូវ​ប៉ះ​ជាមួយ​អ៊ីរ៉ង់ រីឯ​អេ​ស្ប៉ា​ញ ជួប ម៉ា​រ៉ុ​ក ៕
 

Tag:
 FIFA World Cup
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next