FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ដា​ណឺ​ម៉ាក​ជួប​អូស្ត្រាលី បារាំង​ប៉ះ​ប៉េ​រូ មុន​ជំនួប​អា​ហ្ស​ង់​ទីន​-​ក្រូ​អាស៊ី​
21, Jun 2018 , 2:01 pm        
រូបភាព
សមាសភាពកីឡាករទាំង​៦ក្រុម​ដែល​ត្រូវ​ប្រកួតនារាត្រី​ថ្ងៃព្រហស្បតិ៍នេះ។ រូបថត Getty Images
សមាសភាពកីឡាករទាំង​៦ក្រុម​ដែល​ត្រូវ​ប្រកួតនារាត្រី​ថ្ងៃព្រហស្បតិ៍នេះ។ រូបថត Getty Images
​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមិថុនា នេះ ឈានដល់​ជំនួប​លើក​ទី​ពីរ​ក្នុង​ពូ​ល C រវាង​ដា​ណឺ​ម៉ាក និង​អូស្ត្រាលី មុន​បារាំង ជួប ប៉េ​រូ​។ នៅ​ម៉ោង​១​យប់ អា​ហ្ស​ង់​ទីន ត្រូវ​តទល់​ជាមួយ​ក្រូ​អាស៊ី សម្រាប់​ជំនួប​នៅក្នុង​ពូ​ល D​។​



​ដា​ណឺ​ម៉ាក ជួប អូស្ត្រាលី ម៉ោង​៧​យប់ នៅ​កីឡដ្ឋាន Samara Arena

​ក្រុម​ទាំងពីរ​ធ្លាប់​ប៉ះគ្នា​៣​លើក​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ដោយ​ដា​ណឺ​ម៉ាក​ឈ្នះ​២​លើក អូស្ត្រាលី​ឈ្នះ​១​លើក​។ បច្ចុប្បន្ន​ដា​ណឺ​ម៉ាក រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​នា​ការប្រកួត​ផ្លូវការ​១៦​លើកចុងក្រោយ ដោយ​ឈ្នះ​៩​លើក និង​ស្មើ​៧​លើក​។ នា​ជំនួប​បើកឆាក​ពូ​ល C ពួកគេ​បាន​យកឈ្នះ​ប៉េ​រូ ១-០ រីឯ​អូស្ត្រាលី ចាញ់​បារាំង ២-១ ។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​
-​ដា​ណឺ​ម៉ាក​: Kasper Schmeichel; Jens Stryger Larsen, Andreas Christensen, Simon Kjaer, Henrik Dalsgaard; Lasse Schone, Thomas Delaney, Christian Eriksen; Pione Sisto, Nicolai Jorgensen, Yussuf Yurary Poulsen
-​អូស្ត្រាលី​: Mathew Ryan; Aziz Behich, Mark Milligan, Trent Sainsbury, Josh Risdon; Aaron Mooy, Tom Rogic, Mile Jedinak, Robbie Kruse; Tomi Juric, Mathew Leckie

​បារាំង ជួប ប៉េ​រូ ម៉ោង​១០​យប់​នៅ​កីឡដ្ឋាន Ekaterinburg Arena
​ប៉េ​រូ​ធ្លាប់​ឈ្នះ​បារាំង ១-០ ក្នុងជំនួប​មិត្តភាព​នៅ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​១៩៨២ ។ បន្ទាប់មក​ពួកគេ​មិនដែល​បាន​ប៉ះគ្នា​ឡើយ​។ បារាំង​ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ រំពឹង​រកបាន​៣​ពិន្ទុ​បន្ថែមទៀត ខណៈដែល​ប៉េ​រូ ប្រឈម​ហាលអាវ ប្រសិនបើ​ពួកគេ​រក​មិនបាន​ពិន្ទុ​ពី​ការប្រកួត​ទេនោះ​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​

-​បារាំង​: Hugo Lloris; Benjamin Pavard, Raphael Varane, Samuel Umtiti, Lucas Hernandez; Paul Pogba, Ngolo Kante, Blaise Matuidi; Antoine Griezmann, Olivier Giroud, Kylian Mbappe.
-​ប៉េ​រូ​: Pedro Gallese, Luis Advincula, Christian Ramos, Alberto Rodriguez, Miguel Trauco, Pedro Aquino, Yoshimar Yotun, Andre Carrillo, Edison Flores, Jefferson Farfan, Paolo Guerrero.

​អា​ហ្ស​ង់​ទីន ជួប ក្រូ​អាស៊ី ម៉ោង​១​យប់​នៅ​កីឡដ្ឋាន Nizhny Novgorod Stadium

​អា​ហ្ស​ង់​ទីន ធ្លាប់បាន​យកឈ្នះ​ក្រូ​អាស៊ី ១-០ រួច​ម្តង​ហើយ​នា​ជំនួប​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup កាលពី​ឆ្នាំ​១៩៩៨ ។ ក្រៅពីនេះ ពួកគេ​ធ្លាប់​ប៉ះគ្នា​ក្នុងជំនួប​មិត្តភាព​បី​លើក ដោយ​ឈ្នះ​១​លើក​រៀងខ្លួន និង​ស្មើ​១​លើក​។ អា​ហ្ស​ង់​ទីន​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាងខ្លាំង ក្រោយ​ស្មើ អ៊ី​ស្លង់ ១-១ ក្នុងជំនួប​បើកឆាក​ពូ​ល D ខណៈ​ក្រូ​អាស៊ី​ប្រឹងប្រែង​សម្រាប់​ជ័យជម្នះ​បន្ថែមទៀត ក្រោយ​បំបាក់​នី​ហ្សេ​រី​យ៉ា ២-០ ។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​

-​អា​ហ្ស​ង់​ទីន​: Caballero; Mercado, Otamendi, Tagliafico; Salvio, Mascherano, Meza, Acuna; Messi, Aguero, Pavon.
-​ក្រូ​អាស៊ី​: Subasic; Vrsaljko, Lovren, Vida, Strinic; Rakitic, Badelj; Brozovic, Modric, Perisic; Mandzukic៕



Tag:
 FIFA World Cup
  GroupC
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com