ជាតិ
គ្រឿងញៀនតាមព្រំដែននៅតែជាបញ្ហាដែលកម្ពុជា និងឡាវ រួមគ្នាដោះស្រាយ
× ភ្នំពេញ៖ កម្ពុជា-ឡាវ ប្ដេជ្ញា បន្តបង្កើនកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបនូវរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។ ស្ថាប័នជំនាញរបស់ប្រទេសទាំងពីរ បានពិភាក្សាគ្នាពីបញ្ហានេះ កាលពីថ្ងៃទី២០ ខែមិថុនា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមដែលត្រូវដោះស្រាយរួមគ្នារវាងកម្ពុជា និងឡាវ។ នេះជាការលើកឡើងរបស់លោក Khmhoung Sengphaseuth អគ្គនាយករងតម្រួត នៃក្រសួងសន្តិសុខសាធារណៈឡាវ នាជំនួបជាមួយលោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការទីស្តី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងជំនួបនោះ មន្ត្រីជំនាញនៃស្ថាប័នទាំងពីរ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា លើការផ្លាស់ប្តួរព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមកឲ្យកាន់តែមានប្រសិទ្ធភាព។
លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការស្តីទីរបស់កម្ពុជា បានគូសបញ្ជាក់ថា៖ «កម្ពុជាត្រៀមចាំជួយដោះស្រាយនូវរាល់សំណូមពររបស់ភាគីឡាវស្នើសុំ»៕
Tag:
គ្រឿងញៀន
ព្រំដែន
ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com