មិត្តយល់ចិត្ត! លោក Javier ត្រូវបានប្រពន្ធហាមទៅមើល World Cup នៅរុស្ស៊ី បើទោះបីជាខំប្រាប់ថា វាជាឱកាស៤ឆ្នាំម្តងក៏ដោយ។ ទីបំផុត មិត្តភក្តិម៉ិកស៊ិក បាននាំគ្នាយកផ្ទាំងរូបភាពលោក Javier ដាក់តាមខ្លួនទៅគ្រប់ទីកន្លែងនៅរុស្ស៊ី ជាពិសេសទីតាំងនៃជំនួបរបស់ក្រុមជម្រើសជាតិម៉ិកស៊ិក។
«Mi vieja no me dejo» អក្សរនេះមាននៅលើអាវរបស់លោក Javier ដែលមានន័យថា «ប្រពន្ធខ្ញុំមិនឲ្យខ្ញុំចេញពីផ្ទះឡើយ»។ ប៉ុន្តែតាមរយៈមិត្តភក្តិដ៏ជិតស្និទ្ធ ផ្ទាំងរូបលោក Javier បានធ្វើដំណើរទៅគ្រប់ទីកន្លែងជាមួយមិត្តសំឡាញ់៥នាក់នៅរុស្ស៊ី។
ក្រុមមិត្តភក្តិរបស់លោក Javier បានបង្កើត Group នៅលើហ្វេសប៊ុក ហើយបង្ហោះរូបភាព និងវីដេអូជាច្រើនរបស់ពួកគេ ជាមួយផ្ទាំងរូបភាពរបស់លោក Javier នៅតាមទីកន្លែងនានានៃព្រឹត្តិការណ៍ប្រកួត FIFA World Cup។
ទស្សនារូបភាពដែលផ្សាយនៅលើទំព័រហ្វេសប៊ុក Ingue Su Matrushka ដូចខាងក្រោម៖