ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានខុងជឺ រៀបចំវេទិកាវិទ្យាសាស្ត្រ ដើម្បីអបអរខួប៦០ឆ្នាំ នៃចំណងការទូតកម្ពុជា-ចិន
21, Jun 2018 ,
4:31 pm
រូបភាព
×
ដោយ:
វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិមួយ ស្ដីពី «វេទិកាវិទ្យាសាស្ត្រនៃខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន» ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយ វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្ដាលហាន់ប៉ាន់ប្រចាំក្រុងប៉េកាំង។ ពិធីបើកសន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា នាសណ្ឋាគារភ្នំពេញ។
ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា វេទិកាវិទ្យាសាស្ត្រនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃចំណងមិត្តភាពការទូតកម្ពុជា-ចិន និងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ពីអតីតកាល បច្ចុប្បន្ន រវាងប្រជាជនកម្ពុជា និងចិន ក្នុងឋានៈជាដៃគូស្មើមុខស្មើមាត់ និងគ្រប់ជ្រុងជ្រោយ។
បើតាមលោក សុខ ទូច វេទិកាវិទ្យាសាស្ត្រនេះ ក៏នឹងផ្តល់ឱកាសឲ្យអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំង២ បានជួបពិភ្សាគ្នា ក្នុងគោលបំណង រឹតបណ្តឹងចំណងមិត្តភាពកម្ពុជា-ចិន និងប្រមូលផ្ដុំទស្សនៈបទពិសោធន៍ យុទ្ធសាស្ត្រ និងអនុសាសន៍នានា ដើម្បីលើកកម្ពស់ ភាពសុខដុមរមនា និងវិបុលភាពក្នុងប្រទេសទាំង២។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះនឹងស្វែងរកផ្លូវរួមមួយ ក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-ចិន ក៏ដូចជាជំរុញអន្តរកម្មប្រកបដោយការស្ថាបនា រវាងអ្នកស្រាវជ្រាវដែលមានវត្តមានក្នុងវេទិកានេះ និងជាពិសេសនោះរួមចំណែករឹតចំណងវប្បម៌ រវាងប្រទេសទាំង២។
លោក សុខ ទូច ចាត់ទុកវេទិកានេះ គឺជាចំណុចចាប់ផ្តើមដ៏មានសារសំខាន់ ដែលមិនត្រឹមរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនឲ្យកាន់តែប្រសើរនោះទេ តែថែមទាំងដើរតួជាឧបករណ៍ការទូតសាធារណៈដ៏សំខាន់ ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ឲ្យកាន់តែប្រសើរថែមទៀត។
ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិនៅព្រឹកនេះ បានមានប្រសាសន៍ថា សន្និសីទអន្តរជាតិនេះ បានប្រារព្ធឡើងក្នុងកាលទេសដ៏សមស្របបំផុត ក្នុងខណៈដែលទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន បានដើរដល់ជំហ៊ានមួយខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំង២ មានតាំងពីយូរលង់ណាស់មកហើយ ដែលបានកើតឡើងដោយមេដឹកនាំជំនាន់មុន និងបន្តពូនជ្រំរហូតដល់បច្ចុប្បន្ន។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៊ិន ឈិន ដែលបន្តបញ្ជាក់ដូច្នេះ៖«រយៈពេល ៦០ឆ្នាំមកនេះ ទំនាក់ទំនងរវាងប្រទេសទាំង២ បានឆ្លងកាត់ ឧបសគ្គ និងបទពិសោធន៍ ជាច្រើន ហើយបានធ្វើឲ្យទំនាក់ទំនងនេះកាន់តែមានភាពរឹងមាំ និងខ្លាំងក្លាថែមទៀត ដោយប្រទេសទាំងពីរមានជំនឿចិត្តគ្នាទៅវិញទៅមក ទាំងនយោបាយ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សម្រាប់ ឯកឧត្តម ប៊ិន ឈិន តាមរយៈសិន្និសីទ ដ៏ពិសេសមួយនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីលើកយកបញ្ហាប្រឈមនានាដែលមានពីមុន និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយ ដើម្បីជាធាតុចូលដល់រដ្ឋាភិបាលនៃប្រទេសទាំង២ និងជាស្ពានតភ្ជាប់ និងការបើកបេះដូងរវាងប្រជាជនកម្ពុជានិងប្រជាជនចិនផងដែរ។
សូមជម្រាបថា ខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន នឹងឈានចូលមកដល់នៅក្នុងពេលដ៏ឆាប់ៗខាងមុខ។ ហើយនៅឆ្នាំនេះ គឺពិសេសជាងឆ្នាំណាៗទាំងអស់ ដោយសារថ្នាក់ដឹកនាំនៃប្រទេសទាំង២ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម