FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង​ឡើងទៅ​វគ្គ​បន្ត ប៉េ​រូ​ហាលអាវ ដា​ណឺ​ម៉ាក និង​អូស្ត្រាលី​មិនទាន់​ច្បាស់​
21, Jun 2018 , 11:52 pm        
រូបភាព
Kylian Mbappe ស៊ុតបាល់បញ្ចូលទីសម្រាប់បារាំង។ រូបថត Getty
Kylian Mbappe ស៊ុតបាល់បញ្ចូលទីសម្រាប់បារាំង។ រូបថត Getty
ដោយ: រួបរួម
Kylian Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៣៤​ដើម្បី​នាំ​ជ័យជម្នះ ១-០ សម្រាប់​បារាំង​លើ​ប៉េ​រូ​នា​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល C ។ ការទទួលបាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​២​លើក​នាំ​បារាំង​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​បេ​រ៉ូ ត្រូវ​ហាលអាវ​ជាមួយនឹង​ការប្រកួត​១​ទៀត​ដែល​នៅ​សេសសល់​។​



​ដា​ណឺ​ម៉ាក មិនទាន់​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​បានឡើយ ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Christian Eriksen នៅ​៧​នាទី​ដំបូង ត្រូវបាន​តាម​ស្មើ​វិញ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ​អូស្ត្រាលី Mile Jedinak នៅ​នាទី​៣៨ ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល ១-១ ។​

​ដា​ណឺ​ម៉ាក មាន​៤​ពិន្ទុ​ពី​ការប្រកួត​ពីរលើក ខណៈ​អូស្ត្រាលី មាន​១​ពិន្ទុ​។ ការប្រកួត​នៅ​ថ្ងៃទី​២៦ ខែមិថុនា មាន​សារ​សំខាន់បំផុត​សម្រាប់​ដា​ណឺ​ម៉ាក និង​អូស្ត្រាលី​។ អូស្ត្រាលី ត្រូវការ​ឈ្នះ​ប៉េ​រូ​ជា​ចាំបាច់ ដោយ​រំពឹងថា ដា​ណឺ​ម៉ាក​ចាញ់​បារាំង​។​



ស្រប​ពេលដែល​អ្នកចាំទី Hugo Lloris បង្ហាញខ្លួន​ជា​លើក​ទី​១០០​សម្រាប់​ក្រុម​ជម្រើស​បារាំង ខ្សែប្រយុទ្ធ Mbappe ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​របស់​បារាំង ដែល​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍ World Cup​។​

​បារាំង ចូលរួម​ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី និង​អ៊ុយ​រូ​ហ្គា​យ ទៅកាន់​វគ្គ​បន្ត ខណៈ​ប៉េ​រូ ត្រូវ​ហាលអាវ​ជាមួយ​ម៉ា​រ៉ុ​ក អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប​៕


Tag:
 FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com