FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងឡើងទៅវគ្គបន្ត ប៉េរូហាលអាវ ដាណឺម៉ាក និងអូស្ត្រាលីមិនទាន់ច្បាស់ Kylian Mbappe ស៊ុតបាល់បញ្ចូលទីសម្រាប់បារាំង។ រូបថត Getty
×
Kylian Mbappe បានស៊ុតបាល់បញ្ចូលទីនៅនាទី៣៤ដើម្បីនាំជ័យជម្នះ ១-០ សម្រាប់បារាំងលើប៉េរូនាការប្រកួតលើកទីពីរនៅក្នុងពូល C ។ ការទទួលបាន៦ពិន្ទុពេញពីការប្រកួត២លើកនាំបារាំងទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈបេរ៉ូ ត្រូវហាលអាវជាមួយនឹងការប្រកួត១ទៀតដែលនៅសេសសល់។
ដាណឺម៉ាក មិនទាន់អាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិបានឡើយ ដោយការស៊ុតបាល់បញ្ចូលទីរបស់ Christian Eriksen នៅ៧នាទីដំបូង ត្រូវបានតាមស្មើវិញ ដោយការទាត់បាល់ប៉េណាល់ទីរបស់កីឡាករអូស្ត្រាលី Mile Jedinak នៅនាទី៣៨ ដើម្បីបញ្ចប់ក្នុងលទ្ធផល ១-១ ។
ដាណឺម៉ាក មាន៤ពិន្ទុពីការប្រកួតពីរលើក ខណៈអូស្ត្រាលី មាន១ពិន្ទុ។ ការប្រកួតនៅថ្ងៃទី២៦ ខែមិថុនា មានសារសំខាន់បំផុតសម្រាប់ដាណឺម៉ាក និងអូស្ត្រាលី។ អូស្ត្រាលី ត្រូវការឈ្នះប៉េរូជាចាំបាច់ ដោយរំពឹងថា ដាណឺម៉ាកចាញ់បារាំង។
VIDEO
ស្របពេលដែលអ្នកចាំទី Hugo Lloris បង្ហាញខ្លួនជាលើកទី១០០សម្រាប់ក្រុមជម្រើសបារាំង ខ្សែប្រយុទ្ធ Mbappe ក្លាយជាកីឡាករវ័យក្មេងជាងគេរបស់បារាំង ដែលបានស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup។
បារាំង ចូលរួមជាមួយម្ចាស់ផ្ទះរុស្ស៊ី និងអ៊ុយរូហ្គាយ ទៅកាន់វគ្គបន្ត ខណៈប៉េរូ ត្រូវហាលអាវជាមួយម៉ារ៉ុក អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប៕
Tag:
FIFA World Cup
GroupC
© រក្សាសិទ្ធិដោយ thmeythmey.com