FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូ​អាស៊ី ឡើងទៅ​កាន់​វគ្គ​បន្ត​ក្រោយ​បំបាក់​អា​ហ្ស​ង់​ទីនដល់ទៅ ៣-០
22, Jun 2018 , 3:03 am        
រូបភាព
រូបថត Getty Image/FIFA
រូបថត Getty Image/FIFA
ដោយ: ថ្មីៗ
​ក្រូ​អាស៊ី ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 ក្នុងនាម​ជា​ក្រុម​តំណាង​ពូ​ល D បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​អា​ហ្ស​ង់​ទីន រហូតដល់​ទៅ ៣-០ ។ ក្រូ​អាស៊ី ទទួលបាន​៦​ពិន្ទុ​ពេញ ខណៈ​នា​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល ពួកគេ​បាន​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-០ ។​



​គ្រាប់​បាល់​បញ្ចូល​ទី​ដ៏​រីករាយ​របស់​ក្រូ​អាស៊ី​ធ្វើបាន​សម្រេច​ជា​បន្តបន្ទាប់​ដោយ Ante Rebic នៅ​នាទី​៥៣ Luka Modric នាទី​៨០ និង Ivan Rakitic នៅ​នាទី​៩០+១ ។​

បើទោះបីជាមិនទាន់បាត់បង់ឱកាស១០០ភាគរយក៏ដោយ តែ​​អា​ហ្ស​ង់​ទីន ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​អ៊ី​ស្លង់​នា​ការប្រកួត​បើកឆាក​។ ក្រុម​ខ្លាំង​អាមេរិក​ឡាទីន​មួយ​នេះ  ទើប​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ​ ដោយរង់ចាំមើលជំនួបរវាងអ៊ីស្លង់ និងនីហ្សេរីយ៉ា។

​ក្រូ​អាស៊ី ក្លាយជា​ក្រុមទី​៤​ដែល​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​បារាំង ម្ចាស់ផ្ទះ​រុស្ស៊ី និង​អ៊ុយ​រូ​ហ្គា​យ ខណៈ​ប៉េ​រូ ត្រូវ​ហាលអាវ​ជាមួយ​ម៉ា​រ៉ុ​ក អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប​៕

អត្ថបទទាក់ទង


Tag:
 FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com