ពីនេះ ពីនោះ
តើ​«​ផ្សារ​ក្រមួន​»​មានន័យ​ច្បាស់លាស់​ប៉ុនណា​?
24, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ផ្សារ​ក្រមួន​» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ គ្រាន់តែ​ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​ហៅ​សំដៅលើ​ផ្សារ​ម្យ៉ាង​ដែល​លក់ទំនិញ​ក្នុង​រយៈពេល​ខ្ចី​តែប៉ុណ្ណោះ​។



​បើ​និយាយ​មែនទែនទៅ​ពាក្យ «​ផ្សារ​ក្រមួន​» នេះ​គេច​ង់​សំដៅលើ ផ្សារ​ដែល​ដាក់​លក់ទំនិញ​នៅតាម​ដងផ្លូវ ភាគច្រើន​ជា បន្លែ​, ផ្លែឈើ​, ត្រី និង​សាច់ ជាដើម​។ ហើយ​គេ​លក់​ត្រឹមតែ​ពេលព្រឹក ឬ​ពេល​ល្ងាច​តែប៉ុណ្ណោះ​។ មូលហេតុ​បានជា​គេ​ហៅថា «​ផ្សារ​ក្រមួន​» ដោយសារតែ ផ្សារ​នោះ​មិន​លក់ដូរ​នៅពេល​ថ្ងៃ​ឡើយ ព្រោះ​គេច​ង់​ប្រៀបធៀប​ទៅនឹង​ក្រមួន ដែល​មិនអាច​ត្រូវ​កំដៅថ្ងៃ​បាន វា​នឹង​រលាយ​។ «​ផ្សារ​ក្រមួន​» ភាគច្រើន មា​នស​ភាពមិន​ខ្ចាត់ខ្ចាយ ដូច​ផ្សារ​ធម្មតា​ឡើយ​៕

អត្ថបទទាក់ទង



Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com