ជាតិ
បទសម្ភាសន៍
វីដេអូ
ចម្ការលោក ឆម ភារៈ នៅថ្មបាំង មានទុរេន៧ប្រភេទសម្រាប់ផ្គត់ផ្គង់លើទីផ្សារ
× កោះកុង៖ លើផ្ទៃដី១១.៥ហិកតា ចម្ការទុរេនមួយកន្លែង ស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង បានដាំដុះដំណាំទុរេនចំនួន ៧ប្រភេទ រួមមាន ម៉ាន់ថង, ភួងមុនី, សូនីឪខាក់, កានយ៉ាវ, បុរាណ, ក្រដុម និងទុរេនឈៀងម៉ៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ចម្ការទុរេនមួយនេះ មានដើមទុរេនជាង ៨០០ដើម ដោយភាគច្រើនជាទុរេនម៉ាន់ថង។ លោក ឆម ភារៈ ជាម្ចាស់ចម្ការ បានលើកឡើងថា ដោយសារតម្រូវការទីផ្សារបានធ្វើឲ្យលោកដាំទុរេនទាំង៧ប្រភេទនេះ ដើម្បីផ្គត់ផ្គង់សម្រាប់អតិថិជននានា ដែលចូលចិត្តប្រភេទទុរេននីមួយៗ។ ក្នុងចំណោមទុរេនជាង៨០០ដើមនេះ មានទុរេន១០ដើម ដែលអាចរកចំណូលបានដល់ ១ពាន់ដុល្លារ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ឆម ភារៈ ម្ចាស់ចម្ការទុរេនក្នុងស្រុកថ្មបាំង ខេត្តកោះកុងដូចតទៅ៖
Tag:
ទុរេន
ស្រុកថ្មបាំង
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com