អត្ថបទពាណិជ្ជកម្ម
Meizu ត្រកូល M6 បាន​មកដល់​កម្ពុជា​ហើយ​តម្លៃ​ត្រឹមតែ​១០០​ដុល្លារ​ថែម​ជូន​ពិសេស និង ធានា​រយៈពេល ៣​ខែ​ដូរ​ថ្មី​
22, Jun 2018 , 5:42 pm        
រូបភាព
​ការទន្ទឹងរង់ចាំ​បាន​មកដល់​ហើយ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ត្រកូល m6 ដែល​បាន​មកដល់​ថ្មី​នេះ​គឺ Meizu m6 និង Meizu m6s ដែល​ជាទី​ចាប់អារម្មណ៍​បំផុត​ក្នុង​ស្រទាប់​យុវវ័យ​សម័យថ្មី​ប្រកបដោយ​ភាពឆើតឆាយ ទំនើប​ភាព បើ​និយាយ​ពី​តម្លៃ​វិញ​សមរម្យ​បំផុត​។​

​ដោយសារ​យល់ឃើញ​ពីរ​តម្រូវការ​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​Meizu បាន​នាំយក​នូវ​ស្មា​ត​ហ្វូ​ន Meizu m6 មានតម្លៃ​ត្រឹមតែ ១០៩​ដុល្លារ ប៉ុណ្ណោះ ។ Meizu m6 ប្រភេទ​នេះ​មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា មាន​អេក្រង់ ៥.២​អ៊ី​ញន​កញ្ចក់ ២.៥D កម្រិត HD (៧២០ x ១២៨០ ភិ​ច​ស៊ែ​ល​) មាន​៤ ពណ៌​ស្រស់ស្អាត​សម្រាប់​ជ្រើសរើស​តាម​ក្តី​ស្រលាញ់ គឺ​ពណ៌​មាស​, ពណ៌​ប្រាក់​, ពណ៌​ខ្មៅ​, និង​ពណ៌​ខៀវ​។ កាមេរ៉ា​ខាងក្រោយ​មាន​ទំហំ​១៣​មេ​ហ្គា​ភិ​ច​ស៊ែ​ល ឯ​កាមេរ៉ា​ខាងមុខ​ទំហំ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង មាន​ប៊ូ​តុង mTouch ដែល​ដើរតួនាទី​ជា​ស៊េ​ន​ស័​រ ស្កេ​ន​ម្រាមដៃ​បាន​យ៉ាង​រហ័ស​។ ហើយ​តួខ្លួន​របស់​វា​ក៏​តូច​ងាយ ស្រួល​កាន់​ផងដែរ ជាមួយ​បណ្ដោយ ១៤៨*៧៣*៨.៣mm និង​ទម្ងន់​១៤៣​ក្រាម​ប៉ុណ្ណោះ ដែល​តួ​ស្រោប​ធ្វើ​អំពី លីកា​បូ​ណាត ស្រោប​នៅ​ខ្នង​ខាងក្រោយ​ដែល មាន​ស៊ុម​ជុំវិញ​ជា​លោហៈ​។  អង្គ​ចងចាំ RAM ទំហំ ២GB ជាមួយនឹង​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ ១៦GB ហើយក៏​អាចដាក់​បន្ថែម microSD បាន​រហូតដល់​១២៨GB  ហើយ​ថាមពល ៣០៧០mAh  ។



​ចំណែកឯ​Meizu m6s មានតម្លៃ ១៦៩​ដុល្លារ ហើយ​មាន​រាង​ស្អាត​មិន​ចាញ់​m6​ដែរ គឺមាន​៤ ពណ៌​មាស​, ពណ៌​ប្រាក់​, ពណ៌​ខ្មៅ​, និង​ពណ៌​ខៀវ​ដូចគ្នា មាន​ទំហំ​រូបរាង​ធំ​ល្មម ១៥២*៧២.៥*៨mm មាន​ទម្ងន់​ត្រឹមតែ ១៦០​ក្រាម ត្រូវបាន​ស្រោប​ដោយ​កញ្ចក់ zircon sand ភ្លឺ​ថ្លា​រំលេច​ដោយ​ពណ៌​ដ៏​ស្រស់ស្អាត​។ ចំណែក​កញ្ចក់​អេក្រង់​ខាងមុខ​វិញ ក៏​មិនធម្មតា​ដែរ គឺ​ត្រូវបាន​ភ្ជាប់​មក​ជាមួយនឹង​ការ​រចនា​បែប​ធំ​ទូលាយ ៥.៧ អ៊ីង HD+ display ជ្រុង​ទាំង​បួន​មាន​រាង​មូល ដែល​មើលទៅ​ស៊ី​ជាមួយនឹង​តួ ខ្លួន​រាង​កោង​បន្តិច ហើយ​ផត​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​គែម​ខាងស្តាំ ដែល​នេះ គឺជា​បច្ចេកវិទ្យា​ថ្មី និង​ដំបូង​គេ​បំផុត មិន​ធ្លាប់​ពីមុនមក​ទេ ដែល​ការ​ដោះ​សោរ និង​ការ​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ ស្ថិតនៅ​ផ្នែក​ចំហៀង នឹង​អាច​ដំណើរការបាន​យ៉ាង​រហ័ស ។ ចំណែក​កាមេរ៉ា​ខាងមុខ​មាន​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ​កម្រិត Aperture f/២.០ ផ្តល់ជូន​នូវ​ការចាប់យក​រូបភាព​បា​ន​យ៉ាងច្បាស់ ពិសេស​គឺ​មុខងារ Selfie ផ្ទាល់​តែម្តង​។ បន្ថែម​លើ​នេះ​ទៅទៀត Meizu M6s ក៏មាន​អង្គ​ចងចាំ RAM ទំហំ ៣GB ជាមួយនឹង​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ ៣២GB និង ៦៤GB ហើយក៏​អាចដាក់​បន្ថែម microSD បាន​រហូតដល់​១២៨GB ។ កាន់តែ​ពិសេស​ជាមួយ​ថ្ម​កាន់តែខ្លាំង ៣០០០ mAh  បញ្ចូល​ថ្ម​បាន​ឆាប់រហ័ស ឆាប់​ពេញ ដោយ​បច្ចេកវិទ្យា mCharge ទំហំ ១៨W ។

​បន្ថែម​ទៅ​ហ្នឹង​មុខងារ​សំខាន់ៗ ទាំង​រាង​ស្អាត​ស័ក្ក​សម​នឹង​ការប្រើប្រាស់​នោះ​Meizu ត្រកូល​M6 ក៏បាន​លក់​ជូន​អតិថិជន​ទូទៅ តាម​លំដាប់​ថវិការ​សមរម្យ លក់​ជា​ផ្លូវការ​នៅក្នុង​ទៅ​ផ្សារ​ប្រ​ទ​សេ​កម្ពុជា​ហើយ ធានា​ប្រើប្រាស់​បី​ខែ​មាន​បញ្ហា​ដូរ​ថ្មី និង ធានា​គុណភាព​ជូន​រយៈពេល​មួយឆ្នាំ ៕









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com