ពីនេះ ពីនោះ
តើ «​កា​ហាយ​» ជា​ពាក្យ​ត្រូវ ឬ​ខុស​?
25, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ មិនមែន​ពាក្យ «​កា​ហាយ​» ទេ មានតែ​ពាក្យ «​ក្រហាយ​» ជា​គុណនាម មានន័យថា ផ្សាខ្លោច ក្តៅ​ផ្សា ឈឺចាប់​ពើត​រោលរាល់ ដោយ​របួស​,​ដាច់​, រលាត់​, ប្រទះ​នឹង​ជាតិ ប្រៃ​, ជូរ និង​ហឹរ​។



​នៅមាន​ពាក្យ​មួយចំនួន​ផ្សេងទៀត ដែល​និយាយ​ខុសពី​វចនានុក្រម​ខ្មែរ រួមមាន​ដូចជា ចែ ហៅថា ចេ ឬ​ជេ​, ខ្នុរ តែ​អាន​ថា ខ្នោ​រ​, តុ អាន​ថា តុ​ក​, មួយគូ តែ​អាន​ថា ម៉ា​គូ​, ទុរេន តែ​អាន​ថា ធុ​រេ​ន ឬ​តា​រ៉ែ​ន​, កាឡី តែ​អាន​ថា ក្រ​ឡី​, កណ្តុរ អាន​ថា ក​ណ្តោ​រ​, កែវ អាន​ថា កេវ ឬ​កាវ ។​ល​។ ពាក្យ​ដែល​គេ​គួរតែ​អាន​នោះ​គឺ ចែ​,​ខ្នុរ​,​តុ​, មួយគូ​,​ទុរេន​, កាឡី​, កណ្តុរ​, កែវ ជាដើម ទើប​ត្រឹមត្រូវ​ជាង​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com