ជាតិ
ពលរដ្ឋ​ខ្មែរ ២១​នាក់ ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​ជួយ​ឲ្យ​មក​កម្ពុជា​វិញ​
22, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
​ពលរដ្ឋ​ខ្មែរ ២១​នាក់ ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​ស្ថានទូត​កម្ពុជា ធ្វើ​អន្ដរាគមន៍ និង​បញ្ជូនមក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ នា​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។



​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ខាងលើ មាន​២​នាក់​បម្រើ​ការងារ​តាម​ផ្ទះ នៅ​ប្រទេស​សឹង្ហ​បូរី​, ១២​នាក់ ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ស្ត្រី ៧​នាក់​ទៀត ចាញ់បោក​មេខ្យល់ ទៅ​ប្រទេស​ចិន​រៀបការ និង​ស្នាក់នៅ​ខុសច្បាប់​។ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្ថែមថា ពលរដ្ឋ​ខ្មែរ​ទាំងនេះ បាន​មកដល់​កម្ពុជា​អស់ហើយ ៕


Tag:
 ពលករ​
  ស្ថាន​តំណាង
© រក្សាសិទ្ធិដោយ thmeythmey.com