FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ចាញ់​ប្រេ​ស៊ី​ល​ចុង​ម៉ោង កូ​ស្តា​រី​កា ក្លាយជា​ក្រុមទី​៥​ដែល​បាន​ហាលអាវ​នៅ World Cup
22, Jun 2018 , 9:50 pm        
រូបភាព
ក្រុមអ្នកគាំទ្រកូស្តារីកា។ រូបថត Getty/FIFA
ក្រុមអ្នកគាំទ្រកូស្តារីកា។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
​កូ​ស្តា​រី​កា អស់​ឱកាស​ក្នុងការ​ឈានទៅ​វគ្គ​បន្ត បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នា​ជំនួប​ពូ​ល E ជាមួយ​ប្រេ​ស៊ី​ល​។ ឈានដល់​នាទី​បន្ថែម​ទៅហើយ Coutinho និង Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​ដើម្បី​នាំ​ម្ចាស់​ជើងឯក​៥​ជំនាន់​ឈ្នះ​ក្នុង​លទ្ធផល ២-០ លើ​ក្រុម​ពី​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ នៅ​កីឡដ្ឋាន Krestovsky Stadium ក្រុង Saint Petersburg​។​



​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​នៅក្នុង​ពូ​ល ដែល​កាលពី​លើកទីមួយ​ចាញ់ ស៊ែ​ប៊ី ១-០ ធ្វើ​ឲ្យ​កូ​ស្តា​រី​កា​អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត​ដោយ​នៅសល់តែ​ការប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ស្វី​ស​នៅ​ថ្ងៃទី​២៧ ខែមិថុនា ប៉ុណ្ណោះ​។

​កាលពី​៤​ឆ្នាំមុន កូ​ស្តា​រី​កា បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយ​ពួកគេ​ឈានឡើង​រហូតដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ បរាជ័យ​នាពេលនេះ នាំ​ឲ្យ​កូ​ស្តា​រី​កា​ក្លាយជា​ក្រុមទី​៥​ដែល​បាន​ហាលអាវ បន្ទាប់ពី អេ​ហ្ស៊ី​ប​, អា​រ៉ា​ប៊ី​សា​អូឌីត (​ពូ​ល A), ម៉ា​រ៉ុ​ក (​ពូ​ល B) និង​ប៉េ​រូ (​ពូ​ល C)៕




Tag:
 FIFA World Cup
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com