អត្ថបទពាណិជ្ជកម្ម
ទីបំផុត​រកមុខ​ឃើញ​ជើង​ខ្លាំង ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៨ ហើយ​!
24, Jun 2018 , 11:32 am        
រូបភាព
ដោយ:
​​ល្ងាច​ថ្ងៃទី​២១ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​(MPTC) និង​វិទ្យាស្ថាន​ជាតិ NIPTICT បានរៀបចំ​ពិធី​ប្រគល់​រង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៨ ដល់​ក្រុមហ៊ុន​ដែល​ទទួល​ជ័យលាភី​ប្រចាំឆ្នាំ ២០១៨​។ និង​ក៏ដូចជា​ការជួបជុំ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា សាជីវកម្ម ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ជាដើម​។
សម្រាប់​ជ័យលាភី​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៨​នេះ នឹងត្រូវ​បាន​អ​ញ្ចើ​ញ​ឲ្យ​ចូលរួម​ពិព័រណ៍ ក្នុង​កម្មវិធី Echelon Summit 2018 នៅ​ប្រទេស​សង្ហ​បុរី និង​ចូលរួម​ប្រកួត​បន្ត សម្រាប់​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​អាស៊ាន (ASEAN ICT Award)​។ ជើង​ខ្លាំង​លេខ ១ បាន​ទៅលើ MORAKOT VB (Core Banking System) បង្កើតឡើង​ដោយ​ក្រុមហ៊ុន MORAKOT Technology នឹង​ទទួលបាន​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​សម្រាប់​ជ័លា​ភី​លេខ​១ នេះ​, លេខ​២ បាន​ទៅលើ SOYO ( CAMBODIA) បង្កើតឡើង​ដោយ Soyo Entertainment Co.,Ltd ទទួលបាន​ទឹកប្រាក់ ៣​ពាន់​ដុល្លារ​, និង​លេខ​៣ បាន​ទៅលើ BANHJI បង្កើតឡើង​ដោយ​ក្រុមហ៊ុន PCG & Partner Co.,Ltd នឹង​ទទួលបាន​ទឹកប្រាក់ ២​ពាន់​ដុល្លារ​។​
 


លើសពីនេះ​ជ័យលាភី​ទាំង​៣ ក៏​ទទួលបាន​ពានរង្វាន់​ល្អ​បំផុត​តាម​វិស័យ​ផ្សេងៗ​គ្នា​។ សម្រាប់​ពានរង្វាន់​ខាង​ចាប់ផ្ដើម​ធុរៈកិច្ច​បាន​ទៅលើ BANHJI, សម្រាប់​ផ្នែក​មាតិកា​ឌីជីថល​បាន​ទៅលើ​ក្រុមហ៊ុន Soyo, សម្រាប់​វិស័យ​ឯកជន បាន​ទៅលើ​ក្រុមហ៊ុន Morakot VB, និង​សម្រាប់​ផ្នែក​ទទួលខុសត្រូវ​ក្នុងសង្គម និង​សាធារណការ និង​ដឹកជញ្ជូន​សម្រាប់​វិស័យ​សាធារណៈ​បាន​ទៅលើ អង្គការ ODC​។​
 


គួររំលឹកថា កម្ម​វី​ធី​ប្រគល់​ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ត្រូវបាន​បង្កើតឡើង ដោយ វិទ្យាស្ថាន​ជាតិ​ប្រៃ​ស​ណី​ណ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ហៅ​កាត់ “ វិទ្យាស្ថាន​ជាតិ​និ​ប​ទីក​” (NIPTICT) បាន​រយៈពេល ៣​ឆ្នាំ​មកហើយ ពោល​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​ម្លេះ​។ កម្មវិធី​ប្រកួត​មួយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ និង​ផ្ដល់នូវ​ពានរង្វាន់​ចំពោះ​សមិទ្ធិផល​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មានវិទ្យា (ICT) ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​។ ​សម្រាប់​ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ( Cambodia ICT Awards) ឆ្នាំ ២០១៨ នេះ ប្រព្រឹត្តិ​ធ្វើឡើង​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី មូលនិធិ​នៃ​កាក​សាង​សមត្ថភាព ការស្រាវជ្រាវ និង​ការ​អ​ភ​វ​ឌ្ឍ លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​, ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា ក្រុន​ម​ហ៊ុន CFOCN ក្រុមហ៊ុន Edotco នៃ​ក្រុមហ៊ុន ប្រៃសណីយ៍​កម្ពុជា​។​






(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com