រថយន្ត
អត្ថបទពាណិជ្ជកម្ម
មកដល់​ខេត្តសៀមរាប​ហើយ​! ការតាំង​បង្ហាញ និង​បើកបរ​សាកល្បង​ដោយ​សេរី​នូវ​រថយន្ដ​ទំនើប Jaguar និង Land Rover
24, Jun 2018 , 5:11 pm        
រូបភាព
ការតាំង​បង្ហាញ និង​ការបើកបរ​សាកល្បង​ដោយ​សេរី​នូវ​កំពូល​រថយន្ដ​ប្រណិត​ទាំងពីរ​ម៉ាក គឺ Jaguar និង Land Rover នឹង​មកដល់​ទឹកដី​អច្ឆរិយ នៃ​ក្រុង​អង្គរ​ក្នុង​សណ្ឋាគារ Grand Hotel d'Angko នា​ថ្ងៃទី​២៩ និង​៣០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។ នេះ​ជា​លើកទីមួយ ដែល​រថយន្ដ​ទាំងពីរ​ម៉ាក​ខាងលើ ដាក់តាំង​បង្ហាញ និង​អនុញ្ញាត​ឲ្យ​អតិថិជន បើកបរ​សាកល្បង​ដោយ​សេរី នៅ​ខេត្តសៀមរាប​។
 
​លោក Ulf Sebecke ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ផ្នែក​រថយន្ដ Jaguar និង Land Rover ប្រចាំ​ប្រទេស​កម្ពុជា បាន​អះអាងថា បំណង​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​អតិថិជន​ទទួលបាន​បទពិសោធន៍​ថ្មីៗ និង​បាន​ស្គាល់​ពី​ប្រណិត​ភាព និង​សមត្ថភាព​របស់​រថយន្ដ​ទំនើប​ទាំងពីរ​នេះ ដែល​អតិថិជន​អាច​បើកបរ​សាកល្បង​ដោយ​សេរី និង​ឥតគិតថ្លៃ ហើយនឹង​មានការ​ពន្យល់​ណែនាំ​ពី​លក្ខណៈពិសេស​របស់​រថ​យន្ដ​នីមួយៗ​ពី​បុគ្គលិក​ជំនាញ​។ អ្វីដែល​ពិសេស​នោះ​គឺ​ក្រុមហ៊ុន នឹង​ផ្ដល់ជូន​តម្លៃ​ពិសេស​នូវ​រាល់​ការ​ជាវ​រថយន្ដ​ណាមួយ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​


 
​ដូច្នេះ​សូម​ចុះឈ្មោះ​បើកបរ​សាកល្បង​ឥឡូវនេះ នូវ​រថយន្ដ​ម៉ូ​ដែល​ណាមួយ​ដែល​អ្នក​ពេញចិត្ត​តាមរយៈ​ហ្វេ​ក​ផេ​ក Jaguar Cambodia និង Land Rover Cambodia ឬ​ចុច​នូវ Link ខាងក្រោម​នេះ​៖
 
​ព័ត៌មាន​លម្អិត សូម​ទាក់​មកកាន់ ០៨៥ ៩៩៩ ១១១
 


© រក្សាសិទ្ធិដោយ thmeythmey.com