អត្ថបទពាណិជ្ជកម្ម
និស្សិត​កម្ពុជា​-​ចិន សម្ដែង​សិល្បៈ​ច្រើនយ៉ាង អបអរសាទរ​ខួប​អនុស្សាវរីយ៍​៦០​ឆ្នាំ នៃ​ចំណង​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​
24, Jun 2018 , 8:40 pm        
រូបភាព
ដោយ:
កាល​ថ្ងៃទី​២២​ខែមិថុនា កន្លងមកនេះ​! ក្រុម​សិល្បៈករ​កម្ពុជា និង​ក្រុម​សិល្បៈករ​ចិន​បានរៀបចំ​កម្មវិធី​សម្តែង ដើម្បី​អបអរសាទរ ខួប​អនុស្សាវរីយ៍​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​~​ចិន ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព កម្ពុជា​~​ចិន​។
​គួរបញ្ជាក់​ផង​ដែលថា​! កម្មវិធី​សម្តែង​រួមគ្នា​របស់​ក្នុង​សិល្បៈ មានការ​អញ្ជើញ​ចូលរួម របស់លោក​ជំទាវ ភឿង ស​កុ​ណា  រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម លី ជា ទីប្រឹក្សា​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក ម៉ា ចៀន​ហ្វី នាយក​ស្តីទី​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល ហាន់​ប៉ាន់​, ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី   ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ នៅ​សា​លម​ហោ​ស្រ​ព្វ​ចតុមុខ​។ វត្តមាន​របស់​ថ្នាក់ដឹកនាំ​គឺជា​កម្លាំង​លើកទឹកចិត្ត និង​ជួយ​ជំរុញ​វិស័យ​សិល្បៈ និង​វប្បធម៌​របស់​ប្រទេស​នីមួយៗ ជាពិសេស​ចំពោះ​ក្រុម​សិល្បៈករ​កម្ពុជា និង​ក្រុម​សិល្បៈករ​ចិន​។ 
 
​បណ្ឌិត​សភាចា​រ្យ សុខ ទូច អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ និង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​សុន្ទរ​ក​ស្វាគមន៍ «​ការសម្តែង​សិល្បៈ​រួមគ្នា​រវាង​ក្រុម​សិល្បៈករ​កម្ពុជា និង​ក្រុម​សិល្បៈករ​ចិន​នេះ​គឺ ដើម្បី​អបអរសាទរ ខួប​អនុស្សាវរីយ៍​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។ ពិតណាស់​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា ចិន មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ ដែល​ទំនាក់ទំនង​ត្រូវ​ចងភ្ជាប់​ដោយ​ចំណង​ប្រវត្តិសាស្ត្រ​, ភូមិសាស្ត្រ​, វប្បធម៌ នយោបាយ​, សេដ្ឋកិច្ច និង​មរតក​នៃ​អ្នកដឹកនាំ​កំពូល​របស់​នៃ​ប្រទេស​ទាំងពីរ​។​»

បន្ថែម​ពីនេះ​លោកបណ្ឌិត បាន​មា​នស​ប្រសាសន៍ថា «​ជាមួយគ្នានេះដែរ  សិល្បៈ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស្អិតល្មួត​ចូល​ជ្រៅ​ក្នុង​បេះដូង​នៃ​ប្រជាជន​ទាំងពីរ​។ ក្នុងនោះ សិល្បៈ​តន្ដ្រី ដែលជា​សិល្បៈ​ដែល​ស្ដែងចេញ​តាមរយៈ​ឧបករណ៍ ដែល​អាច​បន្លឺ​សូរសំឡេង​ពិ​រោះ អន្លង់​អ​ន្លោ​ច ពោរពេញ​ទៅដោយ​មនោសញ្ចេតនា ដែ​យ​លាយឡំ​ទៅដោយ​ការសប្បាយ រីករាយ និង​ភាព​ក្រៀមក្រំ ដែល​ស្ដែងចេញ​ឡើង​តាមរយៈ​សកម្មភាព​រប​ស់មនុស្ស និង​បង្ហាញ​អំពី​ទិដ្ឋភាព និង​ជីវភាព​សង្គមមនុស្ស​ដែល​កំពុង​ជួប​ប្រ​ទៈ រួមជាមួយ​សិល្បៈ​របាំ ដែល​បញ្ចេញ​កាយវិការ ប្រកបដោយ​គំនិត ច្នៃប្រឌិត និង​មាន​លក្ខណៈ​ទន់ភ្លន់ បត់បែន​ទៅតាម​ចង្វាក់ភ្លេង ដើម្បី​សេចក្ដី​សប្បាយរីករាយរ​ប​ស់មនុស្ស និង​អ​ទិ​ទេព​, គឺជា​ចំណង​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ក្រុម​សិល្បៈករ​កម្ពុជា និង​ក្រុម​សិល្បៈករ​ចិន​នឹង​បញ្ចេញ​ទេពកោសល្យ​របស់ តាមរយៈ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ចម្រុះ កម្ពុជា ចិន ដែល​បង្ហាញ​ពី​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ និង​អន្ត​រកម្ម​នៃ​សិល្បៈ​នៃ​ប្រទេស​ទាំងពីរ​។ ផ្ទាំង​សិល្បៈ​ទស្សនីយភាព​ចំនួន ១៣ នឹង​ត្រូវបាន​សម្តែង​ដោយឡែក និង​រួមគ្នា​ដោយ​ក្រុម​សិល្បៈករ​កម្ពុជា និង​ក្រុម​សិល្បៈករ​ចិន​ដូចខាងក្រោម ៖ 
 
1. ការប្រគំ​ភ្លេង​ប្រជាប្រិយ  
2. របាំ​ជា​ក្រុម  
3. របាំ​សែន​ភ្លយ  
4. ការសំដែង​ពិន «​ទប់​ទល់នឹង​ព្យុះ​ទី​ហ្វុ​ង​»   
5. ការសំដែង​ក្បាច់គុណ​ចិន  
6. របាំ​ក្ងោក​ប៉ៃលិន    
7. ការ​កូតទ្រ «​ប្រណាំងសេះ​»   
8. របាំ «​សុវណ្ណ​មច្ឆា​» 
9. របាំ «​សុបិន​ឃើញ​ឃុំ​លី​ណា​»  
10. ល្ខោន «​អ្នក​ម្នាង​ស្រវឹងស្រា​»  
11. ចម្រៀង  «​ផ្កាម្លិះ​»   
12. ចម្រៀង «​ឱ​ផ្ទៃ​ស្រុក​ខ្មែរ​»  
13. របាំ​គោះអង្រែ  
14. ចម្រៀង​រួមគ្នា​កម្ពុជា ចិន «​នៅ​ឆ្ងាយ​ដូច​កាយ​នៅ​ជិត​» ដែលជា​ការសំដែង​ដោយ​សាកលវិទ្យាល័យ​គរុ​កោសល្យ​ប៉េកាំង និង​ក្រុម​សាលា​តន្ត្រី ហ៊ឹម សុ​ភី​។  (​អត្ថបទ​ពាណិជ្ជកម្ម​)








© រក្សាសិទ្ធិដោយ thmeythmey.com