ជាតិ
ការ​បំបៅកូន​ដោយ​ទឹកដោះ មាន​ប្រយោជន៍​ទាំង​សម្រាប់​ទារក និង​ម្តាយ
25, Jun 2018 , 8:40 am        
រូបភាព
ដោយ:
​ទឹកដោះ​ម្តាយ ផ្តល់​ជីវជាតិ​ដ៏​ល្អ​ឯក​សម្រាប់​ទារក ជាពិសេស​ក្នុងអំឡុង​៦​ខែ​ដំបូង​នៃ​កំណើត​ទារក​។ ទឹកដោះ​ម្តាយ សម្បូរ​ទៅដោយ​វីតាមីន ប្រូតេអ៊ីន និង​ខ្លាញ់ ដែល​ល្អ​បំផុត ស​ម្រ​រាប់​ការលូតលាស់​ខួរក្បាល និង​រាងកាយ​របស់​ទារក​។ ទឹកដោះ​ម្តាយ ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​សម្រាប់​ទារក និង​កាត់បន្ថយ​ការកើត​ជំងឺហឺត និង​ជំងឺ​អា​ឡាក់​ហ្ស៊ី​។ ជីវជាតិ​ក្នុង​ទឹកដោះ​ម្តាយ ថែមទាំង​អាច​វិវត្តន៍​តាម​ដំណាក់កាល​រីកលូតលាស់​របស់​ទារ​ក​ទៀតផង​។


 
​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ទារក​ទើបនឹង​កើត​ប៉ុណ្ណោះ​ទេ ការ​បំបៅកូន​ដោយ​ទឹកដោះ ក៏មាន​ចំពោះ​អ្នក​ម្តាយ​ផងដែរ​។ វា​ជួយ​ដុត​កាឡូរី ជួយ​សម្រក​ទម្ងន់ ដែល​បានមកពី​ការ​មាន​ផ្ទៃពោះ​បាន​យ៉ាង​ឆាប់រហ័ស និង​ជួយ​កាត់បន្ថយ    អត្រា​ពុក​ឆ្អឹង និង​ជំងឺ​ផ្សេងៗ​ដទៃទៀត​។ ការ​បំបៅកូន​ដោយ​ទឹកដោះ ជួយ​ឲ្យ​អ្នក​ម្តាយ​មាន​ពេលវេលា​សម្រាក​ទៀងទាត់ និង​ជាពិសេស បង្កើន​ភាពស្និទ្ធស្នាលរ​វាង​អ្នក​ម្តាយ និង​កូន​។ 
​ 


ផលិតផល​ដប​ទឹកដោះ Hegen ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក​ម្តាយ​សម័យថ្មី ដែល​មមាញឹក​នឹង​ការងារ ឬ​ការរកស៊ី ហើយ​ចង់​ផ្តល់​អាហារ​បំប៉ន​ធម្មជាតិ​(​ទឹកដោះ​) ដែល​ទារក​ត្រូវការ​ជា​ចាំបាច់​។ អ្នក​ម្តាយ​គ្រប់រូប គ្រាន់តែ​បូម​ទឹកដោះ​របស់ខ្លួន ហើយ​រក្សាទុក​នៅក្នុង​ដប​ទឹកដោះ Hegen  ហើយ​ទុក​ឲ្យ​កូន​លោកអ្នក​បៅ​ជាការ​ស្រេច​។ ដប​ទឹកដោះ Hegen ជា​ផលិតផល លំដាប់​ពិភពលោក​ពី​ប្រទេស​សិង្ហ​បុរី និង​នាំចូល​ដោយ​ក្រុមហ៊ុន​ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរ​សព្ទ លេខ 017 888 191 ៕

© រក្សាសិទ្ធិដោយ thmeythmey.com