FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី​រំពឹង​បាន​ចំណូល​ពី​ចិន ១៩៥​លាន​ដុល្លារ អំឡុង​ព្រឹត្តិការណ៍ World Cup
25, Jun 2018 , 9:26 am        
រូបភាព
​ប្រជាជន​ចិន​ប្រហែល ១០០០០០​នាក់ នឹងធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ក្នុងអំឡុង​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 ដែល​អាចបង្កើត​ប្រាក់ចំណូល​ចំនួន ៣​ពាន់​លាន​យ័ន (១៩៤,៧៤ លាន​ដុល្លារ​ដុល្លារ​អាមេរិក​) សម្រាប់​ប្រទេស​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន China Youth Daily នៅ​ថ្ងៃទី ២១ មិថុនា ដែល​ដកស្រង់​របាយការណ៍​ពី​ក្រុមហ៊ុន​ទេសចរណ៍​អន​ឡាញ​ចិន Ctrip​។​



​លោក Xiao Yinyuan ដែល​ទទួលបន្ទុក​ខាង​ទេសចរណ៍​នៅក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន Ctrip បាន​និយាយថា មាន​ជើងហោះហើរ​ផ្ទាល់​ដល់​ទៅ ២០ លើក​ពី​ចិន​ទៅ​រុស្ស៊ី​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤០០០​នាក់​។ ចំនួន​នេះ​ស្មើនឹង​៩០​ភាគរយ​នៃ​កៅអី​សរុប​របស់​ប្រជាជន​ចិន​ដែល​ធ្វើដំណើរ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​។​
 
​លើសពី​ការព្យាករណ៍​នេះ​ដោយ​ផ្អែកលើ​ជើងហោះហើរ Ctrip ក៏បាន​លើកឡើង​ពី​ទិន្នន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បង្ហាញថា​សំបុត្រ​ចំនួន ៤០២៥១​សន្លឹក ត្រូវបាន​លក់​ឲ្យ​ពលរដ្ឋ​ចិន​រួចហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​ឈរ​ចំណាត់ថ្នាក់​ទី​៨ នៅ​ទូទាំង​ពិភពលោក​ក្នុង​ចំនួន​អ្នកទិញ​សំបុត្រ​មើល​ការប្រកួត​នៅ​រុស្ស៊ី​ច្រើនជាងគេ​។​
 
​បើ​យោងតាម​ប្រភព​ខាងលើ​ដដែល ចិន​ក៏​ជា​ប្រទេស​ដែល​បាន​នាំមុខគេ​លំដាប់​ទី​៣​ពិភពលោក​ដែលមាន​ប្រជាជន​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ច្រើនជាងគេ​រហូតដល់​១​សែន​នាក់ ពោល​គឺមាន​ច្រើនជាង​ប្រទេសមួយ​ចំនួន​ដែល​បាន​កៅអី​លេង World Cup ឆ្នាំ​២០១៨ នេះ​ទៀតផង​។​
 
Ctrip បន្ថែមថា អ្នក​ទេសចរណ៍​ចិន​៥០០០​នាក់​បាន​កក់​សំបុត្រ​យន្តហោះ​ទៅ​រុស្ស៊ី ដែលមាន​ចំនួន​ច្រើនជាង​១០​ដង​កាលពី​ឆ្នាំ​២០១៤ ដែល​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​៕​

អត្ថបទទាក់ទង

Tag:
 FIFA World Cup
  បាល់ទាត់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com