កីឡាជាតិ
ជាតិ
អ្នកចាំទី ស៊ូ យ៉ាទី ចូលរួមជាមួយក្លិបណាហ្គាវើល ក្រោយចាកចេញពីបឹងកេតមិនទាន់បានមួយថ្ងៃ
× អ្នកចាំឆ្នើមរបស់កម្ពុជា ស៊ូ យ៉ាទី បានចុះកិច្ចសន្យាលេងឲ្យក្លិបណាហ្គាវើល សម្រាប់ការប្រកួតជើងទី២នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវរបស់ក្លិបបាល់ទាត់ណាហ្គាវើលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ក្រោយក្លិបបឹងកេតប្រកាសពីការចាកចេញរបស់អ្នកចាំទី ស៊ូ យ៉ាទី នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដដែលនេះ អ្នកចាំទីឆ្នើមរបស់កម្ពុជារូបនេះ បានសម្រេចចុះកិច្ចសន្យាលេងឲ្យក្លិបណាហ្គាវើល សម្រាប់ការប្រកួតជើងទី២ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្លិបបាល់ទាត់ណាហ្គាវើល។ តែយ៉ាងណាក្លិបនេះ មិនបានបញ្ជាក់លម្អិតពីរយៈពេលនៃកិច្ចសន្យាជាមួយ ស៊ូ យ៉ាទី នោះទេ។
កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្លិបបឹងកេតតាមរយៈទំព័រហ្វេសប៊ុកបានប្រកាសពីការចែកផ្លូវគ្នាជាមួយអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ក្រោមហេតុផលមិនឯកភាពគ្នាលើចំណុចមួយចំនួន ដែលមិនអាចឈានដល់ការបន្តកិច្ចសន្យាថ្មី។
កីឡាករ ស៊ូ យ៉ាទី បានចំណាយពេលជាង៣ឆ្នាំរួមរស់ជាមួយបឹងកេត ពោលគឺពី២០១៥ ដល់ពាក់កណ្តាលរដូវកាលឆ្នាំ២០១៨។ អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះ បានជួយក្លិបបឹងកេតលើកពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាបានចំនួនពីរលើក គឺនៅឆ្នាំ២០១៦ និង ២០១៧។ យ៉ាទី ធ្លាប់រួមរស់ជាមួយក្រសួងការពារជាតិពីឆ្នាំ២០០៩-២០១៣ បន្ទាប់មកបានផ្ទេរទៅកាន់ក្លិបបាល់ទាត់ភ្នំពេញក្រោនពីឆ្នាំ២០១៣-២០១៥៕
Tag:
Cambodian League 2018
ណាហ្គាវើល
ស៊ូ យ៉ាទី
© រក្សាសិទ្ធិដោយ thmeythmey.com