អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បង្កើត​កម្មវិធី​សប្បុរស ដើម្បី​ប្រមូល​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា និង​បណ្ដុះ​វប្បធម៌​ចែករំលែក​
26, Jun 2018 , 2:07 pm        
រូបភាព
ដោយ:
សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល (Learning Jungle) ដែលជា​សាលា​ទទួលបាន​សិទ្ធិ  ហ្វ្រេ​ន​ឆាយ​​ ពី​ប្រទេស​កាណាដា​ដំបូង​គេ​បង្អស់​តែមួយគត់​នៅ​កម្ពុជា បានរៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្សានុសិស្ស ដែល​បានបញ្ចប់​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ការសម្តែង​សិល្បៈ​តន្ត្រី របស់​ក្រុម​សិស្សានុសិស្ស ដើម្បី​ប្រមូល​ថវិកា​យកទៅ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​កម្មវិធីប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែមិថុនា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាលា លើ​ន​នី​ង ចាំង​ហ្គ​ល​។​



​ការ​ប្រារព្ធ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​នៅថ្ងៃនេះ ជា​សមិទ្ធផល​ដ៏​ធំធេង​របស់​សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពេញ​មួយឆ្នាំ និង​បានបញ្ចប់​ការសិក្សា​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​នៅ​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ដោយ​ជោគជ័យ​។ នេះ​ជាការ​លើកឡើង​របស់ លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាលា លើ​ន​នី​ង ចាំង​ហ្គ​ល​។ សម្រាប់ លោក លី វីរៈ ជោគជ័យ​ដ៏​ធំធេង​នេះ សម្រេចបាន​ដោយសារ​មានការ​គាំទ្រ និង​សហការ​យ៉ាង​ល្អ​ពី​អាណាព្យាបាល​គ្រប់រូប និង​ការប្តេជ្ញាចិត្ត​ធ្វើការ​ដ៏​មោះមុត​របស់​បុគ្គលិក​នៅ​សាលា លើ​ន​នី​ង ចាំង​ហ្គ​ល​ទាំងអស់ ដែល​តែង​ព្យាយាម​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​ផ្តល់​ការអប់រំ​ដ៏​ល្អ​មួយ​ដែល​ស្របតាម​បទដ្ឋាន​គុណភាព​ខ្ពស់ និង​មើ​ថែទាំ​សិស្សានុសិស្ស​គ្រប់រូប ឲ្យ​មាន​សុវត្ថិភាព សុខុមាលភាព និង​ភាពសប្បាយ​រីករាយ​គ្រប់ពេល​។ នេះ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា ការជ្រើសរើស​យក​សាលា​អន្តរជាតិ​លើ​ន​នី​ង ចាំង​ហ្គ​ល សម្រាប់​បុត្រ​ធីតា លោកអ្នក​គឺជា​ជម្រើស​មួយ​ដ៏​ត្រឹមត្រូវ​បំផុត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី វីរៈ​ដដែល​។​



​ដើម្បី​ចូលរួមចំណែក​ដល់​សុខុមាលភាព​សង្គម និង​បណ្ដុះ​ទឹកចិត្ត​សប្បុរសធម៌ និង​វប្បធម៌​នៃ​ការចែករំលែក​ដល់​សិស្សានុសិស្ស​តាំងពី​វ័យក្មេង​នោះ សាលា​អន្តរជាតិ លើ​នី​ង ចាំង​ហ្គ​ល បាន​ផ្តួចផ្តើម​កម្មវិធី​ប្រមូល​ថវិកា​ជាង ២០ ០០០ ដុល្លារ រួមទាំង​ក្នុង​កម្មវិធី​ថ្ងៃនេះ យកទៅ​ជូន មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​។

​ក្នុង​កម្ម​វិធីចែក​វិញ្ញាបនបត្រ​នេះ លោក លី វីរៈ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​គ្រប់រូប ដែល​បាន​ផ្ដល់នូវ​សេច​ក្កី​ទុកចិត្ត លើ​សាលា អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល មើលថែរក្សា និង​បង្រៀន​បុត្រ​ធីតា​របស់​ពួកគាត់ តាំងពីដើម​រហូតដល់​ថ្ងៃនេះ និង​បន្តទៅ​ថ្ងៃ​អនាគត​ទៀត​។ លោក​បន្ថែមទៀត​ដូច្នេះ​ថា​៖ «​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ប្ដេជ្ញាចិត្ត នឹង​បន្ត​ព្យាយាម​បន្ថែមទៀត និង​ឲ្យ​អស់ពី​សមត្ថភាព ទាំង​កម្លាំងកាយ​ចិត្ត ក្នុងការ​មើលថែរក្សា​បុត្រ​ធីតា​លោកអ្នក​ឲ្យ​បានល្អ​បំផុត និង​ដើម្បី​ត​ទទួលបាន​ការអប់រំ​ដ៏​ល្អ​មួយ​ដែល​ស្របតាម​បទដ្ឋាន​គុណភាព​ខ្ពស់ និង​ទទួលបាន​អនាគត​ដ៏​ភ្លឺស្វាង​»​។​



​សូមជម្រាបថា សាលា​លើ​ន​នី​ង ចាំង​ហ្គ​ល បច្ចុប្បន្ន​មាន​សាខា​ចំនួន​៥​ប្រទេស រួមមាន​ប្រទេស​កាណាដា សហរដ្ឋអាមេរិក ហ្វីលីពីន កម្ពុជា និង​ប្រទេស​សិង្ហ​បុរី​។ សាលា​អន្តរជាតិ លើ​ន​នី ចាំង​ហ្គ​ល ទទួលបាន​សិទ្ធិ​ហ្វ្រេ​ន​ឆាយ​ពីសា​លា​សាលា លើ​ន​នី​ង ចាំង​ហ្គ​ល កាណាដា​ក្នុង​ឆ្នាំ​២០១៤ ហើយ​សាលា​បាន​ពង្រីក​កម្មវិធីសិក្សា​របស់ខ្លួន​ពី​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ រហូតដល់​កម្រិត​បឋម​សិក្សា​នាពេល​បច្ចុប្បន្ន ដែល​បង្រៀន​ស្របតាម​កម្មវិធីសិក្សារ​បស់​ខេត្ត អន​តា​រី​យ៉ូ​(Ontario)​នៃ​ប្រទេស​កាណាដា និង​បង្រៀន​ដោយ​គ្រូ​ជនជាតិដើម ដែលមាន​សញ្ញាបត្រ​គរុ​កោសល្យ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​។​

​សាលា​អន្តរជាតិ​លើ​ន​នី​ង ចាំង​ហ្គ​ល ផ្តល់ជូន​ការអប់រំ​ស្តង់ដារ​អន្តរជាតិ ដែល​រួមបញ្ចូល​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ការអនុវត្ត​ជាក់ស្តែង ការពិសោធន៍ វិទ្យាសាស្ត្រ​អប់រំ និង​ការអប់រំ​បែប​បច្ចេកវិទ្យា​ផងដែរ​។ ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ជាតិខ្មែរ សាលា​ក៏បាន​ដាក់បញ្ចូល​កម្មវិធី​ភាសា​ខ្មែរ ដែល​បង្រៀន​ដោយ​គ្រូ​ភាសា​ខ្មែរ ដែលមាន​គរុកោសល្យ និង​បទពិសោធន៍​បង្រៀន​ជាច្រើន​ឆ្នាំ ហើយ​កម្មវិធីសិក្សា​ភាសា​ខ្មែរ​នេះ ក៏មាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។ ដូច្នេះ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ដែល​ចេញ​ដោយ​សាលា​អន្តរជាតិ​លើ​ន​នី​ង ចាំង​ហ្គ​ល គឺមាន​តម្លៃ​ស្មើ និង​អាច​ប្រើប្រាស់​បានជា​ផ្លូវការ​ដូច​សញ្ញាបត្រ​ថ្នាក់ជាតិ ដែល​ចេញ​ដោយ​សាលា​រដ្ឋ​ដែរ​។ បន្ថែម​ពីលើ​កម្មវិធីសិក្សា​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ សាលា​អន្តរជាតិ​លើ​ន​នី​ង ចាំង​ហ្គ​ល ក៏មាន​ផ្តល់ជូន​កម្មវិធីសិក្សា​ប​ន្ថែ​ម​ជាច្រើន​ទៀត​ដូចជា មុខវិជ្ជា​ហែល​ទឹក តន្ត្រី អប់រំ​កាយ សកម្មភាព​កីឡា​ផ្សេងៗ និង​ភាសា​ចិន ដល់​សិស្សានុសិស្ស​រៀងរាល់​សប្តាហ៍​ផងដែរ និង​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សិក្សា​បន្ថែម​នោះទេ​៕





(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com