ជាតិ
គេហទំព័រ​ទេសចរណ៍​ស្វែងយល់​ពី​រមណីយដ្ឋាន​អង្គរ ដាក់ឱ្យ​ដំណើរការ​ថ្ងៃ​សុក្រ​នេះ​
26, Jun 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ គេហទំព័រ​ព័ត៌មាន​ទេសចរណ៍​ស្វែងយល់​ពី​រមណីយដ្ឋាន​អង្គរ នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ខាងមុខនេះ ក្រោយ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាលពីដើមឆ្នាំ​កន្លងទៅ​។



«​យោង​លើ​ការតាមដាន​ជាប្រចាំ​លើ​ប្រសិទ្ធភាព ព្រមទាំង​បាន​ប្រមូលផ្តុំ​វាយតម្លៃ​លើ​មតិយោបល់​នានា របស់​អ្នកប្រើប្រាស់​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​បច្ចុប្បន្នភាព​គេហទំព័រ​នេះ​រួចរាល់​ហើយ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យស្រប​តាម​តម្រូវការ​អ្នកប្រើប្រាស់ និង​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​»​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​២៦ ខែមិថុនា​។​

​តាម​សេចក្តីជូនដំណឹង​ដដែល គេហទំព័រ​ទេសចរណ៍​ដែលមាន​អាស័យដ្ឋាន www.angkor.com.kh នឹង​អាច​នាំ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ស្វែងយល់​ពី​រមណីយដ្ឋាន​អង្គរ​បាន​ស៊ីជម្រៅ ទាំង​ព័ត៌មាន ប្រវត្តិសាស្ត្រ សង្គម នីតិវិធី​នានា ដែល​ត្រូវបាន​អនុវត្ត​មុន និង​អំឡុងពេល​ទស្សនា រួមទាំង​ព័ត៌មាន​សំខាន់ៗ​សម្រាប់​ទេសចរ ក្នុងការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មកកាន់​អង្គរ​៕


Tag:
 ទេសចរណ៍​
 ​អង្គរ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com