ជាតិ
សេដ្ឋកិច្ច
កម្ពុជា ចូលរួម​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​៣ ជាមួយ​ប្រទេស​៥​ទៀត នា​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្របខណ្ឌ​«​វិថី​មួយ និង​ខ្សែក្រវ៉ាត់​មួយ​»
27, Jun 2018 , 6:59 am        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ជា​តំណាង​ប្រទេស​កម្ពុជា នឹងចូលរួម​ពិភាក្សា​ដោះ​ស្រោ​យ​បញ្ហា​ចម្បងៗ​ចំនួន​៣ ជាមួយ​អ្នកតំណាង​៥​ប្រទេស​ទៀត នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ ក្រោម​ក្របខណ្ឌ «​វិថី​មួយ និង​ខ្សែក្រវ៉ាត់​មួយ​»​ជា​លើកដំបូង​។ កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តទៅ ថ្ងៃទី​២៧ និង​ទី​២៨ ខែមិថុនា នៅ​ទីក្រុង​ហុងកុង ដើម្បី​ជំរុញ​ឱកាស​វិនិយោគ​ជាតិ គម្រោង​ឧស្សាហកម្ម​ចំណីអាហារ និង​កសិកម្ម​ដោយ​បង្កើន​បណ្តាញ​កិច្ចសហការ​អន្តរជាតិ​។​



​លោក វេ​ង សាខុន បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ថា បញ្ហា​៣ ដែល​ត្រូវ​ពិភាក្សា និង​ដោះស្រាយ មាន ១.​បញ្ហា​ប្រឈម និង​ឱកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ក​សិ​-​ចំណីអាហារ ក្រោម​ក្របខណ្ឌ​វិថី​មួយ​និង​ខ្សែក្រវ៉ាត់​មួយ​។ ២. បរិយាកាស​វិនិយោគ​សម្រាប់​ឧស្សាហកម្ម​ចំណីអាហារ និង​កសិកម្ម រួមទាំង​ទស្សនវិស័យ​ទីផ្សារ នៃ​បណ្តា​ប្រទេស​ក្របខណ្ឌ​វិថី​មួយ និង​ខ្សែក្រវ៉ាត់​មួយ និង​បញ្ហា​ទី​៣. តើ​អ្វីខ្លះ​ដែល​អាចពាក់ព័ន្ធ​នឹង​គោលនយោបាយ​ជាតិ ស្តីពី​ឧស្សាហ​កម្មក​សិ​-​ចំណីអាហារ និង  បណ្តា​ប្រទេស​ក្របខណ្ឌ​វិថី​មួយ និង​ខ្សែក្រវ៉ាត់​មួយ​៕


Tag:
 កសិកម្ម​
 ​វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com