លទ្ធផល ០-០ នាំ​ដា​ណឺ​ម៉ាក​ទៅ​វគ្គ​បន្ត​ជាមួយ​បារាំង ខណៈ​ប៉េ​រូ​ស៊ី​អូស្ត្រាលី ២-០ មុន​ទៅផ្ទះ​
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លទ្ធផល ០-០ នាំ​ដា​ណឺ​ម៉ាក​ទៅ​វគ្គ​បន្ត​ជាមួយ​បារាំង ខណៈ​ប៉េ​រូ​ស៊ី​អូស្ត្រាលី ២-០ មុន​ទៅផ្ទះ​
26, Jun 2018 , 11:24 pm        
រូបភាព
បារាំង និងដាណឺម៉ាក ដឹកដៃគ្នាទៅវគ្គបន្ត។ រូបថត Getty/FIFA
បារាំង និងដាណឺម៉ាក ដឹកដៃគ្នាទៅវគ្គបន្ត។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
បារាំង និង​ដា​ណឺ​ម៉ាក បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល C នៃ​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី​។ លទ្ធផល​ស្មើ ០-០ ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ នាំ​ឲ្យ​បារាំង​រក្សា​ចំណាត់ថ្នាក់​លេខ​១​លើ​តារាង ហើយ​ដា​ណឺ​ម៉ាក ជាប់​លេខ​២ ។ ដោយឡែក​សម្រាប់​ប៉េ​រូ ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ជ័យជម្នះ ២-០ លើ​អូស្ត្រាលី​។​



​បារាំង​ដែល​ទទួលបាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចទៅហើយ​នោះ បាន​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​ក្នុង​ជម្រើស​ដំបូង​របស់ខ្លួន ដែល​ក្នុងនោះ Steve Mandanda ចូល​លេង​ក្នុង​ដំណែង​ចាំទី​ជំនួស Hugo Lloris ខណៈ Paul Pogba និង Blaise Matuidi មិនបាន​ចូល​លេង​នោះឡើយ​។​
 
​នា​ជំនួប​នេះ ដា​ណឺ​ម៉ាក​ក៏ត្រូវ​ការ​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ ដូច្នេះ​ការរក្សាបាន​លទ្ធផល​ស្មើ ០-០ គឺជា​ជោគជ័យ​របស់​ពួកគេ​។ បារាំង​ឈរ​ចំណាត់ថ្នាក់​លេខ​១ ដោយមាន​៧​ពិន្ទុ ខណៈ​ដា​ណឺ​ម៉ាក លេខ​២​មាន​៥​ពិន្ទុ​។​

​សម្រាប់​ការប្រកួត​មួយគូ​ទៀត ប៉េ​រូ​ដែល​ធ្លាក់​រួចទៅហើយ​នោះ បាន​យកឈ្នះ​អូស្ត្រាលី ២-០ មុន​ត្រឡប់ទៅផ្ទះ​វិញ​។ វា​ក៏​ជ័យជម្នះ​លើកដំបូង​ផងដែរ​របស់​ក្រុម​អាមេរិក​ខាងត្បូង​មួយ​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៨​មក​។​

Andre Carrillo សម្រេចបាន​គ្រាប់​ទីមួយ​នៅ​នាទី​១៨ និង​ប្រធាន​ក្រុម Jose Paolo Guerrero បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៥០ ។ នេះ​ក៏​ជា​កាដូ​ដែល​មិនអាច​ភ្លេច​បាន​ផងដែរ​សម្រាប់ Paolo Guerrero ដោយ​រូបគេ​មានឱកាស​លេង World Cup ក្រោយ​តុលាការ​លុប​ការពិន័យ​១៤​ខែលើករ​ណី​សា​ធារ​ធាតុ​ញៀន​៕



Tag:
 FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66253 [1] => 79,14,10 [2] => លទ្ធផល ០-០ នាំ​ដា​ណឺ​ម៉ាក​ទៅ​វគ្គ​បន្ត​ជាមួយ​បារាំង ខណៈ​ប៉េ​រូ​ស៊ី​អូស្ត្រាលី ២-០ មុន​ទៅផ្ទះ​ [3] => content [4] => [5] => FIFA World Cup, GroupC [6] => 0 [7] => 0 [8] => )