ជាតិ
សេដ្ឋកិច្ច
ម្ចាស់​គម្រោង​ភូមិឋាន​ធម្មជាតិ​៖«​ខ្ញុំ​មិនអាច​រស់​ដោយ​លក់​ផលិតផល​ច្រំ​ដែលៗ​នោះទេ​»
27, Jun 2018 , 10:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ង៉ែត ជូ បាន​វិនិយោគ​ម្រោ​ង​អចលនទ្រព្យ​មួយ​ឈ្មោះថា ភូមិឋាន​ធម្មជាតិ​។ នេះ​ជា​គម្រោង​ដែល​ខុសប្លែក​ពី​គម្រោង​អចល​ទ្រព្យ​មួយចំនួន​ផ្សេងទៀត​។ ហើយ​នេះ​ជា​អ្វីដែល​លោក ង៉ែត ជូ អះអាងថា​លោក​មិន​ចង់​ធ្វើ​អាជីវកម្ម​ច្រំ​ដែល​ដូច​គេ​។ មុន​មកដល់​ការបង្កើត​ផលិតផល​ថ្មី​នេះ លោក ង៉ែត ជូ ក៏​ធ្លាប់មាន​អាជីវកម្ម​អចលនទ្រព្យ​ដូច​តែ​អ្នកជំនួញ​ផ្សេង​បានធ្វើ​ដែរ តែ​លោក​យល់ថា​ត្រូវតែមាន​អ្វី​ថ្មី ដោយ​មិនអាច​ពឹងផ្អែក​ការលក់​ផលិតផល​ដូច​មុន ដែល​ស្ទើរតែ​ឆ្អែត​ទីផ្សារ​ហើយ​នោះទេ​។​



​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ង៉ែត ជូ ម្ចាស់​គម្រោង​ភូមិឋាន​ធម្មជាតិ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​មួយរូប​ផង ដូចតទៅ​៖




​ភូមិឋាន​ធម្មជាតិ ជា​គម្រោង​ពុះ​ដីឡូត៍​លក់​មួយ ប៉ុន្តែ​លោក ង៉ែត ជូ អះអាងថា​មាន​លក្ខណៈ​ខុសពី​ការ​ពុះ​ដីឡូត៍​លក់​ធម្មតា​។ គម្រោង​នេះ មាន​គោលដៅ​ចាប់យក​អតិថិជន ដែល​រស់នៅ​ភ្នំពេញ ហើយ​ចង់​មាន​ទីកន្លែង​សម្រាក​លំហែកាយ​ផ្ទាល់ខ្លួន​លក្ខណៈ​ជា​ចម្ការ ឬ​សង់​ជា​ផ្ទះ​ទី​២ (Second Home)​។ លោក ង៉ែត ជូ មានបំណង​ឲ្យ​អ្នកទិញ​ទាំងនោះ បង្កើតជា​សហគមន៍​មួយ ដែលមាន​របៀប​រស់នៅ​ប្រហាក់ប្រហែលគ្នា ស្រលាញ់​បរិស្ថាន និង​ចូលរួម​ចែករំលែក​គ្នា​ទៅវិញទៅមក​។

​ភូមិឋាន​ធម្មជាតិ ជា​គម្រោង​លើ​ផ្ទៃដី​ប្រមាណ ៥​ហិកតា ដែលមាន​ចម្ងាយ​ប្រហែល ៤០​គីឡូម៉ែត្រ​ពី​ភ្នំពេញ  មាន​ទីតាំងនៅ​ឃុំ ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ក្នុងនោះ​ដី ៣​ហិកតា​សម្រាប់​ពុះ​ជា​ប្លង់​លក់ និង​២​ហិកតា ទុក​សម្រាប់ធ្វើ​ទីកន្លែង​កម្សាន្ត​រួម សួនច្បារ សាល​ជួបជុំ ផ្លូវ ជាដើម​។ នេះ​ជា​គម្រោង​ដែល​លោក ង៉ែត ជូ បាន​វិយោគ​រួមគ្នា ជាមួយ​ដៃគូ​របស់ខ្លួន​។



​លោក ង៉ែត ជូ លើកឡើងថា រូបលោក​មិន​ចង់​ធ្វើ​គម្រោង​អចល​ទ្រព្យ​ដូចជា សាងសង់​បុរី លំនៅឋាន ឬ​ពុះ​ដីឡូត៍​លក់​ធម្មតា ដូចដែល​អ្នកជំនួញ​ជាច្រើន​កំពុង​ធ្វើ​នោះទេ​។ លោក ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​តាម​គេ ខ្ញុំ​ចង់​ធ្វើ​អ្វីដែល​ប្លែក​បន្តិច ហើយ​វា​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​»​។

«​ខ្ញុំ​និង​សហការី តែងតែ​បន្ថែម​អត្ថប្រយោជន៍ នឹង​កែ​ផលិតផល​របស់​យើង​ឲ្យ​ប្រសើរឡើង​ជានិច្ច​។ កន្លងមក​ខ្ញុំ​ក៏​ធ្លាប់ធ្វើ​ដីឡូត៍​លក់​ដែរ តែ​ខ្ញុំ​យល់ថា​យើង​មិនអាច​រស់​ដោយ​លក់​ផលិតផល​ដដែលៗ ដែល​ទីផ្សារ​ស្ទើរតែ​ឆ្អែត​ទៅហើយ​ទេ​។ ដូចនេះ​យើង​ត្រូវតែ​ចេះ​កែលម្អ​ផលិតផល​របស់​យើង​ឲ្យ​ប្រសើរឡើង​»​។ លោក ង៉ែត ជូ បញ្ជាក់​បែបនេះ​៕






Tag:
 startup
  ង៉ែត ជូ​
  ដីឡូត៍​
  ភូមិឋាន​ធម្មជាតិ​
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com