FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ពិធីករកីឡាអេហ្ស៊ីបម្នាក់ស្លាប់ភ្លាមៗ ក្រោយជម្រើសជាតិខ្លួនចាញ់អារ៉ាប៊ីសាអូឌីត ២-១
× ពិធីករកីឡារបស់ទូរទស្សន៍អេហ្ស៊ីបម្នាក់បានស្លាប់ ដោយសារគាំងបេះដូងភ្លាមៗ បន្ទាប់ពីការបរាជ័យនៅនាទីចុងក្រោយ របស់ក្រុមជម្រើសជាតិអេហ្ស៊ីបទល់នឹងអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតលើកទី៣ពូល A ពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup កាលពីថ្ងៃទី២៥ ខែមិថុនា។
លោក Abdel Rahim Mohamed ដែលជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាប្រចាំទូរទស្សន៍ Nile Sports របស់អេហ្ស៊ីដ៏ល្បីល្បាញ និងមានការគោរពចំពោះអាជីពជាអ្នកវិភាគរបស់លោក បានទទួលអារម្មណ៏រំជើបរំជួលខ្លាំងនៅពេលដែលក្រុមអេហ្ស៊ីបបរាជ័យក្រោមថ្វៃជើងអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ២-១ ។
សារព័ត៌មាន Egypt Today រាយការណ៍ថាលោក Mohamed ចាប់ផ្តើមមានអាការមិនស្រួល ដែលមើលទៅហាក់ដូចជាអស់កម្លាំង នៅពេលការបង្ហាញទម្រង់លេងរបស់ជម្រើសជាតិអេហ្ស៊ីបមិនសូវល្អ និងនៅក្រោយពេលចប់ការប្រកួត។ ភ្លាមៗនោះអតីតអ្នកចាត់ការក្លិបកីឡាបាល់ទាត់កំពូល Zamalek រូបនេះបានគាំងបេះដូងហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក Abdel Rahim Mohamed អ្នកអត្ថាធិប្យាយកីឡាអេហ្ស៊ីបដែលស្លាប់ដោយសារគាំងបេះដូង
វេជ្ជបណ្ឌិតបានព្យាយាមសង្គ្រោះជីវិតរបស់គាត់អស់រយៈពេលជាងកន្លះម៉ោង មុនប្រកាសថាអ្នកវិភាគកីឡាបាល់ទាត់រូបនេះត្រូវបានស្លាប់។ ការស្លាប់របស់លោក Mohamed ត្រូវបានក្រុមគ្រូពេទ្យសន្និដ្ឋានថា ដោយសារលោករំជួលចិត្តខ្លាំពេកទើបបណ្តាលឲ្យគាំងបេះដូង។
មុនពេលចាប់ផ្តើមការប្រកួត អេហ្ស៊ីបដែលរងបរាជ័យពីរលើកក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A រួចទៅហើយនោះ ត្រូវបានគេមើលឃើញថាជាក្រុមដែលមានប្រៀបលើកគូប្រជែងសម្រាប់ជំនួបចុងក្រោយដោយសារមានវត្តមានខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Mohamed Salah។
តែទោះយ៉ាងណា លទ្ធផលប្រកួតមិនដូចការគិតនោះទេដោយក្រុមមកពីទ្វីបអាហ្វ្រិកនេះ បញ្ចប់ទៅជាមួយពិន្ទុសូន្យក្រោយការប្រកូត៣លើក៕
Tag:
បាល់ទាត់
FIFA World Cup
GroupA
គាំងបេះដូង
© រក្សាសិទ្ធិដោយ thmeythmey.com