FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖​ពិធីករ​កី​ឡាអេ​ហ្ស៊ី​បម្នាក់​ស្លាប់​ភ្លាមៗ ក្រោយ​ជម្រើសជាតិ​ខ្លួន​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត ២-១
27, Jun 2018 , 11:12 am        
រូបភាព
​ពិធីករ​កីឡា​របស់​ទូ​រទស្ស​ន៍​អេ​ហ្ស៊ី​បម្នាក់​បាន​ស្លាប់ ដោយសារ​គាំងបេះដូង​ភ្លាមៗ បន្ទាប់ពី​ការបរាជ័យ​នៅ​នាទីចុងក្រោយ របស់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ទល់នឹង​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងការ​ប្រកួត​លើក​ទី​៣​ពូ​ល A ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup កាលពី​ថ្ងៃទី​២៥ ខែមិថុនា​។​



​លោក Abdel Rahim Mohamed ដែលជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ប្រចាំ​ទូរទស្សន៍ Nile Sports របស់​អេ​ហ្ស៊ី​ដ៏​ល្បីល្បាញ និង​មាន​ការគោរព​ចំពោះ​អាជីព​ជា​អ្នកវិភាគ​របស់លោក បានទទួល​អារ​ម្ម​ណ៏​រំជើបរំជួល​ខ្លាំង​នៅពេលដែល​ក្រុម​អេ​ហ្ស៊ី​ប​បរាជ័យ​ក្រោម​ថ្វៃ​ជើង​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​លទ្ធផល ២-១ ។​

​សារព័ត៌មាន Egypt Today រាយការណ៍​ថា​លោក Mohamed ចាប់ផ្តើម​មាន​អាការ​មិន​ស្រួល ដែល​មើលទៅ​ហាក់ដូចជា​អស់កម្លាំង នៅពេល​ការបង្ហាញ​ទម្រង់​លេង​របស់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​មិនសូវ​ល្អ និង​នៅក្រោយពេល​ចប់​ការប្រកួត​។ ភ្លាមៗ​នោះ​អតីត​អ្នកចាត់ការ​ក្លិប​កីឡាបាល់ទាត់​កំពូល Zamalek រូបនេះ​បាន​គាំងបេះដូង​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​


លោក Abdel Rahim Mohamed អ្នកអត្ថាធិប្យាយកីឡាអេហ្ស៊ីបដែលស្លាប់ដោយសារគាំងបេះដូង

​វេជ្ជបណ្ឌិត​បាន​ព្យាយាម​សង្គ្រោះ​ជីវិត​របស់គាត់​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង មុន​ប្រកាសថា​អ្នកវិភាគ​កីឡាបាល់ទាត់​រូបនេះ​ត្រូវបាន​ស្លាប់​។ ការស្លាប់​របស់លោក Mohamed ត្រូវបាន​ក្រុមគ្រូពេទ្យ​សន្និដ្ឋានថា ដោយសារ​លោក​រំជួលចិត្ត​ខ្លាំ​ពេក​ទើប​បណ្តាល​ឲ្យ​គាំងបេះដូង​។​

 មុនពេល​ចាប់ផ្តើម​ការប្រកួត អេ​ហ្ស៊ី​ប​ដែល​រង​បរាជ័យ​ពីរលើក​ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A រួចទៅហើយ​នោះ ត្រូវបាន​គេ​មើលឃើញថា​ជា​ក្រុម​ដែលមាន​ប្រៀប​លើក​គូប្រជែង​សម្រាប់​ជំនួប​ចុងក្រោយ​ដោយសារ​មាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ខ្លួន Mohamed Salah​។

​តែ​ទោះយ៉ាងណា លទ្ធផល​ប្រកួត​មិន​ដូច​ការគិត​នោះទេ​ដោយ​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​នេះ បញ្ចប់ទៅ​ជាមួយ​ពិន្ទុ​សូន្យ​ក្រោយ​ការ​ប្រ​កូត​៣​លើក​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupA
  គាំងបេះដូង​
© រក្សាសិទ្ធិដោយ thmeythmey.com