ជាតិ
សង្គមជាតិ
ទឹកភ្លៀង​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​២​ថ្ងៃ ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ច្រើន​ពាន់​ម៉ឺន​ដុល្លារ​អាមេរិក​
27, Jun 2018 , 12:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទឹកភ្លៀង​ពីរ​ថ្ងៃ​ដែល​បង្ក​ឲ្យ​លិច​ផ្លូវ​មួយចំនួន លិច​ហាង​មួយចំនួន បង្ក​ឲ្យ​រលត់​ម៉ូតូ រថយន្ត​មួយចំនួនធំ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា វា​បាន​បង្ក​ឲ្យ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ច្រើន​ពាន់​ម៉ឺន​ដុល្លារ​អាមេរិក​។ គ្មាន​តួលេខ​ពិតប្រាកដ​ទេ​។ តែ​អ្នកលក់ដូរ​មួយចំនួន បានបញ្ជាក់​ប្រាប់ថា ពួកគេ​មិនអាច​លក់ដូរ​កើត​ឡើយ ព្រោះ​ហាង​របស់​ពួកគេ​លិច​ទឹក បើក​លក់ដូរ​មិនកើត​ទេ​។ ខាន​លក់​មួយថ្ងៃ​ខាត​ប្រាក់​អស់​ជិត​១០០​ដុល្លារ​។ ចុះបើ​ហាង​មាន​ចំនួន​១​ពាន់​បិទទ្វារ​ដោយសារ​ទឹកភ្លៀង​? តើ​សរុប​ជា​ទឹកប្រាក់​ខាត​ចំនួន​ប៉ុន្មាន​? កាលពី​ម្សិលមិញ និង​កាលពី​២​ថ្ងៃមុន ក្នុងខណៈពេល​មេឃ​កំពុង​ភ្លៀង ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​រលត់​ខូច ឬ​ត្រូវ​រលត់​ប្តូរ​ប្រេងម៉ាស៊ីន​។ ម៉ូតូ​ច្រើន​រយ​គ្រឿង ត្រូវ​ប្តូរ​ប្រេងម៉ាស៊ីន រីឯ​រថយន្ត​វិញ​ក៏​ដូច្នោះ​ដែរ​។ ហាង​ជួសជុល​ម៉ូតូ​បាន​និយាយថា ម៉ូតូ​ជាច្រើន​គ្រឿង បានមក​ប្តូរ​ប្រេងម៉ាស៊ីន​។ ប្តូរ​ប្រេង​ម៉ា​ស៊ី​ម៉ូតូ​ម្តង​មានតម្លៃ​២​ម៉ឺន​រៀល​៕



សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចតទៅ​៖ 













Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com