អន្តរជាតិ
សភាតំណាងរាស្ត្រ​ស​.​រ​.​អា​.​បោះឆ្នោត​រក្សា​ក្រុមគ្រួសារ​ជន​ចំណាកស្រុក​ឲ្យ​នៅ​ជុំគ្នា​
27, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ពួក​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មាន​គ​ម្រោ​ង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ស្តីពី​វិធានការ​ដើម្បី​រក្សា​ក្រុមគ្រួសារ​ឲ្យ​នៅ​ជុំគ្នា​នៅពេលដែល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅពេលដែល​ចូលក្នុង​សហរដ្ឋអាមេរិក​ខុសច្បាប់​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏ប៉ុន្តែ​ជោគវាសនា​របស់​ពួកគេ​នៅមាន​ភាពមិនប្រាកដប្រជា​។



​ពួក​គណបក្ស​សាធារណរដ្ឋ​ដែលមាន​សំឡេង​ភាគច្រើន​នៅក្នុង​សភាតំណាងរាស្ត្រ​មិនអាច​ឈោង​ដល់​ការ​មូលមតិ​គ្នា ក៏ប៉ុន្តែ​បាន​បោះបង់ចោល​ការប៉ុនប៉ង​ដើម្បី​ផ្លាស់ប្តូរ​គោលនយោបាយ​ជនអន្តោប្រវេសន៍​សហរ​ដ្ឋ​អាមេរិក​។​

​ក៏ប៉ុន្តែ ពួក​គណបក្ស​សាធារណរដ្ឋ​កំពុងធ្វើកា​រលើ​សេចក្តីព្រាងច្បាប់​ដែលមាន​ទំហំ​តូច​ជាង​មុន​ដើម្បី​ឲ្យ​ក្លាយទៅជា​ច្បាប់​បន្ទាប់ពី​ការសម្រេច​របស់​ប្រធានាធិបតី​ត្រាំ​កាលពី​សប្តាហ៍​មុន​ដើម្បី​បញ្ចប់​ការ​បំបែក​កូនក្មេង​ចេញពី​ឪពុកម្តាយ​របស់ខ្លួន​ខ​ណៈ​ដែល​ពួកគេ​រង់ចាំ​សវនាការ​តុលាការ​ស្តីពី​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​សហរដ្ឋអាមេរិក​។​

​លោក Paul Ryan ប្រធានសភា​តំ​ណា​រាស្ត្រ​បាន​និយាយថា «​យើង​បានធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា យើង​ចង់​រក្សា​ក្រុមគ្រួសារ​ឲ្យ​នៅ​ជុំគ្នា​ហើយ​យើង​ចង់​ការពារ​ព្រំដែន​និង​ពង្រឹង​ច្បាប់​របស់​យើង​។​យើង​អាច​កិច្ចការ​ទាំងអស់​នេះហើយ​នេះ​ជា​ច្បាប់​ដែល​យើង​កំពុង​គាំទ្រ​និង​កំពុង​ស្នើ​»​។​

​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​សមាជិកសភា​នៅ​សេត​វិមាន​ថា លោក​ចង់បាន​ថវិកា​កាន់តែ​ច្រើនឡើង​សម្រាប់​របង​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដែល​លើសពី​ចំនួន​១​ពាន់​៦​រយ​លាន​ដុល្លារ​ដើម្បី​យើង​អាច​បញ្ចប់​របង​នោះ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ទប់​ការហូរចូល​ជន​ចំណាកស្រុក​ខុសច្បាប់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com