ពីនេះ ពីនោះ
«​ស្លាក​»​ជា​ពាក្យ​ខ្មែរ រីឯ​«​ផ្លាក​,​ផ្លាក​យីហោ​,​បដា​»​ជា​ពាក្យ​កម្ចី​ពី​បរទេស​
29, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ស្លាក​» ជា​ពាក្យ​ខ្មែរ ចំណែក ពាក្យ​ដែល​នៅ​បន្ទាប់​ទៀត ជា​ពាក្យ​កម្ចី​ពី​បារាំង​។ នេះ​បើ​យោងតាម​ការបកស្រាយរ​បស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



«​ស្លាក​»​ជា​ភាសា​ខ្មែរ មានន័យថា សំបុត្រ​ជា​កំណត់​តូចៗ ជា​គ្រឿង​សម្គាល់​ឈ្មោះ​,​ឆ្នោត​,​ទីវ​,​ខ្នាច់ ជាដើម​។ «​ស្លាក​» សម្រាប់​ប្រើ​ជា ស្លាក​សញ្ញា​, បិទ​ស្លាក​ជា​សម្គាល់​, ដាក់​ស្លាក​(​ដាក់​ស្លាក​ជា​សម្គាល់​កុំ​ឲ្យ​គេ​ច្រឡំ​)​។

​ចំពោះ​ពាក្យ «​ផ្លាក ឬ​ផ្លាក​យីហោ​» ជា​ពាក្យ​ខ្ចី​ពី​បារាំង Plaque ជា​សន្លឹក​ធ្វើ​អំពី​លោហៈ ឈើ ឬ​របស់​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ រឹង សំប៉ែត និង​មាន​រាង​ផ្សេងៗ ប៉ុន្តែ​ជាទូទៅ​សម្រាប់​ធ្វើជា​គ្រឿង​សម្គាល់ អ្វីមួយ​ដូចជា​លេខ​រថយន្ត ម៉ូតូ  គេហដ្ឋាន រមណីយដ្ឋាន​ផ្សេងៗ​។ ចំណែក ពាក្យ​ថា​«​បដា​» ជា​កម្ចី​ពី​បារាំង Banderole ជា​ផ្ទាំង​សំពត់​ដែល​គេ​សរសេរ​ជា​សុភាសិត ឬ​ជា​ក្បួន​ដែល​គេ​ចង​សន្ធឹង​ទទឹងផ្លូវ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com