ពីនេះ ពីនោះ
ការកាប់​ព្រៃ​លិច​ទឹក ស្មើនឹង​អ្នក​កំពុង​បំផ្លាញ​ធនធាន​មច្ឆជាតិ​
27, Jun 2018 , 6:59 pm        
រូបភាព
​រូបថត​´៖ Suthep Kritsanavarin
​រូបថត​´៖ Suthep Kritsanavarin
ដោយ:
​ក្មេងស្រី​ម្នាក់​ជាមួយ​គ្រួសារ​របស់​នាង កំពុង​ដាក់​ដាំ​គ្រាប់ពូជ​បន្លែ នៅលើ​ដី​លិច​ទឹក​បណ្តោះអាសន្ន នៅ​ជិត​តំបន់​ព្រៃ​លិច​ទឹក ក្នុងភូមិ​កំពង់​ឃ្លាំង ដែល​ត្រូវបាន​គេ​កាប់​ដើម្បី​ធ្វើ​កសិកម្ម​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាជន​ក្នុងភូមិ បាន​ដុត​ព្រៃ​លិច​ទឹក​ដើម្បី​បង្កើន​ដី កសិកម្ម​។ ថ្វីដ្បិតតែ​ជីវភាព​របស់​ពួកគេ​ភាគច្រើន គឺ​ពឹង​ផ្អែកលើ​ប្រព័ន្ធ​ដ៏​សម្បូរបែប​នៃ​បឹង​ទន្លេសាប និង​ធនធាន​ផ្សេងៗ ឯទៀត​ដែល​បឹង​ទន្លេសាប​បានផ្ដល់​ឲ្យ​ពួកគេ​។ ព្រៃឈើ​គឺជា​ថ្នាល​បង្កើត​ជីវិត​របស់​ពពួកសត្វ​ទឹក​ផ្សេងៗ ដែល​រស់នៅក្នុង​ទឹក នៅក្នុង​បឹង​ទន្លេសាប រួមទាំង​ប្រភេទ​ត្រី​មួយចំនួន​ផងដែរ​។ សម្រាប់​ប្រជាជន​រស់នៅក្នុង​តំបន់ ត្រី​គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ប្រាក់ចំណូល​ផងដែរ​។ ទោះយ៉ាងណា​ចំនួន​ត្រី​នៅ​ទន្លេសាប​កំពុង​ធ្លាក់ចុះ​។ ការកាប់​ព្រៃ​លិច​ទឹក ស្មើនឹង​ការបំផ្លិចបំផ្លាញ​ត្រី​ផងដែរ​។ ជា​លទ្ធផល ប្រជាជន​កំពុង​ងាក​ទៅរក​ការងារ​កសិកម្ម សេវាកម្ម​ទេសចរណ៍​ក្នុងចំណោម​បណ្តា​ក្រុមហ៊ុន​ផ្សងៗ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​។​



A girl with her family planted vegetable seed on temporary flood land near Kampong Kleang forest that had been cleared for agriculture. In the last few years, local people have been burning the forest to increase farming land. Even though their livelihoods depend on the abundance of the Tonle Sap Lake system  and resources that it provides. The forest is a nursery for aquatic life in Tonle Sap including several species of fish. For local people, the fish are a source of protein and income. However, the number of fish in the Tonle Sap Lake is declining. The cutting of trees in the forest is also causing the fish to deplete. As a result, people are turning to farming, tourism service among other ventures to support their livelihoods.


© រក្សាសិទ្ធិដោយ thmeythmey.com