កីឡាជាតិ
ជាតិ
ណាហ្គាវើលនាំចូលខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ដែលទ័បទើបបញ្ចប់កុងត្រា
× ក្លិបកីឡាបាល់ទាត់ណាហ្គាវើលបាននាំចូលខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ដើម្បីត្រៀមប្រកួតប្រជែងក្នុងជើងទី២នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាឆ្នាំ២០១៨ ដែលចាប់ផ្តើមប្រកួតនៅសប្តាហ៍នេះ។ ខ្សែប្រយុទ្ធរូបនេះ ជាអតីតកីឡាកររបស់ក្រសួងការពារជាតិ ដែលត្រូវបានក្លិបនេះបញ្ចប់កិច្ចសន្យាមុនកាលកំណត់កាលពីពេលថ្មីៗ។
នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨ ណាហ្គាវើលបានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ដែលក្រសួងការពារជាតិទើបបញ្ចប់កិច្ចសន្យាកាលពីពេលថ្មីៗ ដើម្បីពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែខ្លាំង សម្រាប់ការប្រកួតជើងទី២ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជានៅសប្តាហ៍នេះ។ ខ្សែប្រយុទ្ធរូបនេះ ធ្លាប់លេងឲ្យក្លិបលំដាប់ទី២កូរ៉េខាងត្បូង Buncheon FC ទៀតផង។
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ត្រូវបានក្លិបបាល់ទាត់ក្រសួងការពារជាតិ សម្រេចបញ្ចប់កិច្ចសន្យាមុនពេលវេលាកំណត់ ក្រោយបង្កហិង្សាក្នុងការប៉ះទង្គិចគ្នារវាងកីឡាករក្រសួងការពារជាតិជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨៕
Tag:
Cambodian League 2018
Song Chi-hoon
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com