ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
វិធី​ការពារ​ម៉ូតូ កុំ​ឲ្យ​ខូច ពេល​ជិះ​លើផ្លូវ​ទឹក​លិច​ខ្លាំង​
10, Jul 2018 , 5:39 pm        
រូបភាព
ជាង ជួសជុលម៉ូតូ លោក សេង សុខឃឿន
ជាង ជួសជុលម៉ូតូ លោក សេង សុខឃឿន
ដោយ:
​ភ្នំពេញ​៖ អ្នកប្រើប្រាស់​ម៉ូតូ​មួយចំនួន មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ត្រូវ​ថែទាំ​ម៉ូតូ​របស់ខ្លួន​ដោយ​របៀប​ណា ឬ​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​ចៀសវាង​ម៉ូតូ​ខូច ពេល​ជិះ​កាត់ទឹក​ភ្លៀង​លិច​ពេញ​ផ្លូវ ខណៈ​រដូវភ្លៀង​ធ្លាក់​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ម៉ូតូ​ខូច​ពេល​ជិះ​លើផ្លូវ ដែល​ដក់​ទឹក​ជ្រៅ ម្ចាស់​ម៉ូតូ​ត្រូវ​ដឹង​ពីស​ភាព​ម៉ូតូ​របស់ខ្លួន​ថា តើ​អាចធ្វើ​ដំណើរ​ទៅមុខ​ក្នុង​ទឹកបាន​ឬ​អត់ ឬ​អាច​ចុះបណ្ដើរ ឬមួយ​បើ​ជិះ​កាត់ទឹក​ហើយ​រលត់​ម៉ាស៊ីន​កុំ​បន្ត​បញ្ឆេះ​ម៉ាស៊ីន​ទៀត ដើម្បី​កុំ​ឲ្យ​វា​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​។​



​លោក សេង សុខ​ឃឿន ជាង​ជួសជុល​ម៉ូតូ នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ បាន​និយាយថា អ្នក​ដែល​ជិះ​ម៉ូតូ​លើផ្លូវ​ទឹក​លិច ហើយ​រលត់​កុំ​បញ្ឆេះ​នៅក្នុង​ទឹក តែ​ត្រូវតែ​ប្រញាប់​យកចេញ​ពី​ក្នុង​ទឹក​។ លោក​បន្តថា បើ​នៅតែ​បន្ត​បញ្ឆេះ​ម៉ា​ស៊ី​នម៉ូតូ​ទៀត ទឹកនឹង​ចូល ហើយ​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីន​ជាមិនខាន​។ លោក បន្ថែមថា ក្នុងករណី​រលត់​ក្នុង​ទឹក ហើយ​បណ្ដើរ ទឹក​ក៏​មិនអាច​ចូល​បានដែរ ហើយក៏​មិនចាំបាច់​ប្តូរ​ប្រេងម៉ាស៊ីន​នោះទេ​។ 

​សំឡេង លោក សេង សុខ​ឃឿន ៖




​ជាង​ម៉ូតូ​រូបនេះ បានលើកឡើង​ទៀតថា ប្រសិនបើ ជិះ​ម៉ូតូ​លើផ្លូវ​ទឹក​លិច​ខ្លាំង កុំ​បន្ថយ​ហ្គែ​រ គឺ​ត្រូវ​រក្សា​ក្នុង​ល្បឿន​ល្មម ហើយ​ជាន់​ហ្វ្រាំង​អម​ជាមួយ ដោយ​ដាក់​លេខ ១​និង​លេខ​២​។ លោក​ប្រាប់ថា ហាម​ដាច់ខាត​កុំ​ឲ្យ​រលត់ បើ​រលត់​ហើយ​ត្រូវ​បណ្ដើរ​ចៀសវាង​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ជួសជុល​អស់ប្រាក់​ច្រើន​៕






Tag:
 ទឹកភ្លៀង​
  ម៉ូតូ​
  សេង សុខ​ឃឿន​
© រក្សាសិទ្ធិដោយ thmeythmey.com