ជាតិ
សិល្បះ
VJ​ល្បី អា​លី​យ៉ា ទទួលមរណភាព​
28, Jun 2018 , 11:07 am        
រូបភាព
រូបពីហ្វេសប៊ុកអ្នកនាង ខាត់ សុឃីម៖ VJ អាលីយ៉ា តែងសម្លៀកបំពាក់អប្សរា
រូបពីហ្វេសប៊ុកអ្នកនាង ខាត់ សុឃីម៖ VJ អាលីយ៉ា តែងសម្លៀកបំពាក់អប្សរា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ VJ អា​លី​យ៉ា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ពិធីករ​ល្បី​មួយរូប​នៅ​កម្ពុជា បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា ដោយ​រោគាពាធ​។ សព​របស់​VJ អា​លី​យ៉ា នឹងត្រូវ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី បូជា​នៅ​វត្ត​ទួល​សារាវ័ន្ត ហៅ​វត្ត​ទួល​អស់លោក ម្ដុំ​គីឡូម៉ែត្រ​លេខ​៦​។​



VJ អា​លី​យ៉ា ត្រូវបាន​គេ​ស្គាល់​ថា ជា​ពិធីករ និង​ជា​តារា​សម្ដែង និង​ចម្រៀង​ល្បី​មួយរូប ហើយ​តែងតែ​ជួយ​ការងារ​សម្បុ​រសធម៌​នៅក្នុង​សង្គម​ជាច្រើន តាមរយៈ​សកម្មភាព​ជួយ​រៃអង្គាស​ថវិកា យកទៅជួយ​ដល់​កុមារកំព្រា ចាស់​ទុ​រគ​ត៌ និង​ចាស់ព្រឹទ្ធាចារ្យ លើ​ផ្នែក​វិស័យ​សិល្បៈ​ជាដើម​។​

​ដោយសារ​សកម្មភាព​ជួយ​សង្គម​ច្រើន​នេះ និង​ភាពទន់ភ្លន់​របស់ VJ អា​លី​យ៉ា បានធ្វើ​ឲ្យ​អ្នកសិល្បៈ​មួយចំនួន បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​យ៉ាងខ្លាំង ពេលដែល​ដឹងថា នាង​បានទទួល​មរណភាព​។ អ្នកនាង ខាត់ សុ​ឃីម ដែលជា​សិល្បករ​ផ្នែក​បុរាណ​មួយរូប​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ទាំង​ក្តី​អាឡោះអាល័យ​ថា ៖​«ឯង​ទៅហើយ​សម្លាញ់ មុននឹង​ក្រោយ​មនុស្ស​ម្នាក់ៗ​ត្រូវតែទៅ តែ​នេះ​លឿន​ពេក​ហើយ សូម​កើត​ជាតិ​ណាៗ​សូម​ឲ្យ​ឯង​អាយុ​វែង​។ ក្នុងនាម​យើង​ជា​សិល្ប​:​ដូចគ្នា សូម​ចូលរួម​សោកស្តាយ​អា​លី​យ៉ា (Aliya) »។​

​បើតាម​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង ខាត់ សុ​ឃីម VJ អា​លី​យ៉ា មិនមាន​សាច់ញាតិ ដែល​រៀបចំ​បុណ្យ​តាម​ប្រពៃណី​នោះឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា​៕


Tag:
 VJ អា​លី​យ៉ា​
  CTN
© រក្សាសិទ្ធិដោយ thmeythmey.com