ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
Grab ទាញរ៉ឺម៉កកង់បីខ្មែរ«ដែលកំពុងតែទន់ខ្សោយ» ចូលកម្មវិធីហៅជិះតាមអេបរបស់ខ្លួន
28, Jun 2018 ,
2:06 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ អ្នករត់រ៉ឺម៉កកង់បីខ្មែរ ត្រូវបានទាក់ទាញឲ្យចូលរួមជាមួយក្រុមហ៊ុន Grab ដែលកំពុងប្រតិបត្តិការសេវាកម្មហៅតាក់ស៊ីជិះតាមស្មាតហ្វូនដ៏ធំនៅអាស៊ាន ក៏ដូចជានៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានភ្ជាប់សេវាកម្មជាមួយរថយន្តតាក់ស៊ី ម៉ូតូកង់បីឥណ្ឌា និងម៉ូតូឌុប រួចមក។ ការបញ្ចុះតម្លៃរយៈពេល៦ខែពីក្រុមហ៊ុន Grab និងក្រុមហ៊ុនប្រេងសាំងសូគីម៉ិច ត្រូវបានប្រកាសឡើង ដើម្បីអាចឲ្យរ៉ឺម៉កកង់បីខ្មែរចូលក្នុងប្រព័ន្ធនេះបាន។ ប៉ុន្តែនៅតែមានបញ្ហាប្រឈមជុំវិញការប្រកួតប្រជែងរបស់អ្នករត់រ៉ឺម៉កកង់បីខ្មែរ។
Grab បានសម្ពោធអេបថ្មីរបស់ខ្លួន (GrabRemorque) សម្រាប់សេវាកម្មថ្មីរបស់ខ្លួនជាមួយរ៉ឺម៉កកង់បីខ្មែរ។ ការប្រកាសសេវាកម្មថ្មីរបស់ Grab នេះ ធ្វើឡើងក្នុងកម្មវិធីអំពីអ្នកដឹកជញ្ជូនក្រៅប្រព័ន្ធ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ខែមិថុនា។ អ្នករត់រ៉ឺម៉កកង់បីខ្មែរជាច្រើនរយនាក់បានចូលរួមក្នុងកម្មវិធីនេះ។
ជាការលើកទឹកចិត្តដើម្បីឲ្យអ្នករត់រ៉ឺម៉កកង់បីខ្មែរចូលជាសមាជិក Grab ក្រុមហ៊ុននេះបានប្រកាសយកកម្រៃសេវាតែ ៥ភាគរយ ពីកម្រៃធម្មតា ១៥ភាគរយ ក្នុងរយៈពេល៦ខែដំបូង។ ជាមួយគ្នានេះក្រុមហ៊ុនសូគីម៉ិច ក៏បានសហការជាមួយ Grab ប្រកាសបញ្ចុះតម្លៃប្រេងរបស់ខ្លួនចំនួន ៣០០រៀលក្នុង១លីត្រ ក្នុងរយៈពេល៦ខែដូចជានេះផងដែរ។ ការបញ្ចុះតម្លៃនេះបានតែសម្រាប់សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងនឹងធ្វើការបន្ថែមទៀតជាមួយក្រុមហ៊ុនដើម្បីឲ្យការបញ្ចុះតម្លៃនេះមានរយៈច្រើនជាង ៦ខែ។
ជាធម្មតាអ្នកបើកតាក់ស៊ី ឬម៉ូតូកង់បី ដែលភ្ជាប់សេវាកម្មទៅក្រុមហ៊ុនណាមួយ មិនថា Grab, PassApp ឬក្រុមហ៊ុនដទៃទៀត ត្រូវកាត់ចំណែកភាគរយរបស់ខ្លួនឲ្យទៅក្រុមហ៊ុននោះ បើសិនណាអ្នកដឹកជញ្ជូនទាំងនោះទទួលបានអ្នកហៅជិះ តាមរយៈកម្មវិធីរបស់ក្រុមហ៊ុននោះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការពង្រីកសេវារបស់ Grab និងមានការបញ្ចុះតម្លៃនេះ ដោយសាមានការជំរុញគាំទ្រពីរដ្ឋាភិបាល។ លោកថ្លែងដូច្នេះថា៖«បន្ទាប់ពីបានស្ដាប់សំណូមពររបស់សមាគមអំពីការលំបាកប្រកួតប្រជែង និងការរកស៊ីរបស់អ្នករត់ម៉ូតូកង់បីខ្មែរ ពួកយើងក៏បានធ្វើការជាមួយក្រុមហ៊ុន Grab ដើម្បីដាក់អេបថ្មី និងបញ្ចុះតម្លៃ ដើម្បីឲ្យអ្នកប្រកបរបរទាំងនោះមានភាពប្រកួតប្រជែងជាមុនសិន»។
ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯក សុភាស់ មានប្រសាសន៍ថា សមាគមចង់ដោះស្រាយបញ្ហាលំបាករបស់អ្នករត់រ៉ឺម៉កកង់បីខ្មែរ ដោយសារការត្អូញត្អែររបស់អតិថិជនលើរឿងតថ្លៃ និងតម្លៃមិនអាចប្រកួតប្រជែងជាមួយកង់បីឥណ្ឌា។
«អ្នករត់រ៉ឺម៉កកង់បីខ្មែរ បើចង់ប្រើអេប ដោយទទួលបាន ១២០០រៀលក្នុង១គីឡូម៉ែត្រ គឺអត់ចំណេញទេ ព្រោះមិនមែនប្រើហ្គាសដូចកង់បីឥណ្ឌា។ តែបើលក់កង់បីខ្មែរ ទិញកង់បីឥណ្ឌា ណាមួយលក់របស់ចាស់អត់ចេញ ហើយខ្វះលទ្ធភាពទិញកង់បីឥណ្ឌាដែលថ្លៃ»។ លោក ឯក សុភាស់ ថ្លែងបែបនេះ។ លោកបន្ថែមថា«ដូចនេះហើយយើងធ្វើការជាមួយក្រុមហ៊ុន ដើម្បីបញ្ចុះកម្រៃសេវា និងថ្លៃប្រេង ដល់អ្នករត់កង់បីខ្មែរ»។
នៅពេលដែលរ៉ឺម៉កកង់បីខ្មែរ ចូលកម្មវិធីអេប នោះការយកកម្រៃដឹកជញ្ជូនពីអតិថិជនខ្លួន ត្រូវកំណត់ ១២០០រៀលក្នុង១គីឡូម៉ែត្រនេះ។ នេះតម្លៃនេះហើយដែលបង្កភាពស្ទាក់ស្ទើរក្នុងការភ្ជាប់របស់ប្រព័ន្ធអេប របស់អ្នករត់កង់បីខ្មែរ។ លោក ឯក សុភាស់ បញ្ជាក់ថា សមាគមនឹងស្នើដល់ក្រុមហ៊ុន ដើម្បីដំឡើងតម្លៃនេះឲ្យដល់ ១៦០០រៀល ដើម្បីអាចឲ្យអ្នករត់ម៉ូតូកង់បី ចូលប្រើប្រាស់ប្រព័ន្ធថ្មីនេះឲ្យបានច្រើន។ តែបើដំឡើងកម្រៃដល់ ១៦០០រៀល នោះតម្លៃនឹងថ្លៃជាងសេវាកម្មរបស់កង់បីឥណ្ឌា។
លោកប្រធានសមាគម ក៏បានមើលបញ្ហាត្រង់នេះដែរ ប៉ុន្តែលោកជឿជាក់ថា៖«អតិថិជនមួយចំនួននឹងគាំទ្រកង់បីខ្មែរ ទោះតម្លៃខុសគ្នាតិចតួច។ ហើយរ៉ឺម៉កកង់បីខ្មែរ មានភាពទូលំទូលាយជាង អាចដឹកបានច្រើនជាងនិងមានសោភណ័ភាពជាង»។
ក្នុងកិច្ចសហការខាងលើនេះ សមាគមរំពឹងថានឹងមានអ្នករត់រ៉ឺម៉កកង់បីខ្មែរប្រមាណ ៥០០០នាក់ជាសមាជិករបស់ខ្លួន ប្រើប្រាស់សេវាកម្មហៅជិះតាមអេប។ សព្វថ្ងៃសមាគមមួយនេះ មានអ្នករត់រ៉ឺម៉កកង់បីខ្មែរប្រមាណ ១ម៉ឺននាក់ជាសមាជិក ក្នុងចំណោមរ៉ឺម៉កកង់បីខ្មែរសរុបមិនតិចជាង ២ម៉ឺនគ្រឿង។ ចំនួន២ម៉ឺនគ្រឿង ត្រូវបានធ្វើការសិក្សានៅឆ្នាំ២០១១ តែរ៉ឺម៉កកង់បីខ្មែរត្រូវបាន លោក ឯក សុភាស់ ប៉ាន់ស្មានថាមានចំនួន ៣ម៉ឺនគ្រឿងនៅភ្នំពេញ។
អ្នកកាសែតនៃសារព័ត៌មានថ្មីៗ បានសាកសួរពីការសម្រេចរបស់អ្នករត់រ៉ឺម៉កកង់បីខ្មែរមួយចំនួន ក្រោយបញ្ចប់កម្មវិធីខាងលើនេះ។ តែអ្នកទាំងនោះនៅតែមិនទាន់បង្ហាញការសម្រេចចិត្តណាមួយថាត្រូវភ្ជាប់ប្រព័ន្ធ ឬមិន។ អ្នកខ្លះប្រាប់ថា រ៉ឺម៉កខ្មែរមិនអាចយកសេវាថោកដូចកង់បីឥណ្ឌានោះទេ។ អ្នកខ្លះថែមទាំងប្រាប់ថា ទោះតម្លៃថោកដូចកង់បីឥណ្ឌា ក៏គេនៅតែជិះកង់បីបរទេសនេះដដែល។ អ្នកទាំងនេះហាក់មិនទាន់ឃើញការភ្ជាប់ប្រព័ន្ធ និងការបញ្ចុះតម្លៃនេះ ថាជាឱកាសដល់អាជីវកម្មរបស់ខ្លួនឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កង់បី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម