កីឡាជាតិ
ជាតិ
បឹងកេត​នាំចូល​ខ្សែប្រយុទ្ធ កែវ វណ្ណៈ និង​អតីត​អ្នកចាំទី​ណាហ្គា​វើ​ល យូ​ក អះ​អា​រី និង​បន្ត​កិច្ចសន្យា​កីឡាករ​មួយចំនួន
28, Jun 2018 , 7:19 pm        
រូបភាព
ពិឆ្វេងទៅស្តាំ, កីឡាករ កែវ វណ្ណៈ និង យូក អះអារី
ពិឆ្វេងទៅស្តាំ, កីឡាករ កែវ វណ្ណៈ និង យូក អះអារី
ដោយ:
​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ បឹងកេត​បាន​នាំចូល​កីឡាករ​ថ្មី​ចំនួន​ពីររូប​រួមមាន​អតីត​អ្នកចាំទី​ដៃ​ទី​២​របស់​ណាហ្គា​វើ​ល យូ​ក អះ​អា​រី និង​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រសួងការពារជាតិ កែវ វណ្ណៈ​។ ជាមួយគ្នានេះ បឹងកេត​បាន​បន្ត​សុពលភាព​កិច្ចសន្យា​ជាមួយ​កីឡាករ​មួយចំនួន​ផងដែរ​។​



​ក្រោយ​ការចាកចេញ​របស់​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី ទៅកាន់​ក្លិប​ណាហ្គា​វើ​ល បឹងកេត​បាន​ចុះកិច្ចសន្យា​នាំចូល​អតីត​អ្នកចាំទី​ដៃ​ទី​២​របស់​ណាហ្គា​វើ​ល យូ​ក អះ​អា​រី ដើម្បី​បំពេញ​កូតា​អ្នកចាំទី សម្រាប់​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨​។ បឹងកេត​ក៏បាន​ចុះកិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ កែវ វណ្ណៈ អតីត​កីឡាករ​ក្រសួងការពារជាតិ​ផងដែរ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹងកេត ដែល​មិនបាន​បញ្ជាក់​ពី​សុពលភាព​នៃ​កិច្ចសន្យា​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។​


ពីឆ្វេងទៅស្តាំ​, លី វ៉ាហេទ, ស្លេះ ស៊េន និង លី មីហ្សាន, រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត

​ទន្ទឹមនឹង​នាំចូល​កីឡាករ​ថ្មី ក្លិប​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​បន្ត​សុពលភាព​កិច្ចសន្យា​ជាមួយ​កីឡាករ​មួយចំនួន​ផងដែរ រួមមាន​អ្នកចាំទី គីម មករា​, អំ ចាន់​នូ​, ខ្សែការពារ ពុំ បារាំង​, លី វ៉ា​ហេ​ទ​, ស្លេះ ស៊េ​ន និង​ខ្សែបម្រើ លី មី​ហ្សា​ន​។ ក្នុងនោះ​ខ្សែការពារ លី វ៉ា​ហេ​ទ​, ស្លេះ ស៊េ​ន និង​កីឡាករ លី មី​ហ្សា​ន បន្ត​កិច្ចសន្យា​រហូត​បំណាច់​ឆ្នាំ​២០២០​។ ក្រៅពីនេះ ក្លិប​បឹងកេត​មិនបាន​បញ្ជាក់​ពី​រយៈពេល​នៃ​កិច្ចសន្យា​ឡើយ​៕   


Tag:
 Cambodian League 2018
  យូ​ក អះ​អា​រី​
  បឹងកេត​
  កែវ វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com