ជាតិ
រដ្ឋាភិបាល នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ នៅ​ថ្ងៃទី​២៩ មិថុនា
28, Jun 2018 , 9:19 pm        
រូបភាព
រូបភាព ពី​ក្រុម​អ្នក​សារព័ត៌មាន​
រូបភាព ពី​ក្រុម​អ្នក​សារព័ត៌មាន​
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត ដែល​នៅត្រង់ចំណុច​រង្វង់​មូល​ចោមចៅ នៅ​ថ្ងៃទី​២៩ មិថុនា ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។



​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្ពាន​អាកាស​នេះ​នឹង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៣០​ខែ ដែល​ស្មើនឹង​២​ឆ្នាំ​៥​ខែ ទើប​រួចរាល់​។ ប៉ុន្តែ​លោក ភក្តី មិនបាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់ ដែល​នឹង​ចំណាយ​លើ​ការសាងសង់​ស្ពាន​អាកាស​ចោមចៅ​ឡើយ​។ 



​បន្ថែម​ពីនេះ​សាលា​រាជធានី​ភ្នំពេញ ក៏​ស្នើ​ឲ្យ​អ្នកបើកបរ​យានយន្ត និង​ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ចេញចូល​តាមផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង និង​ផ្លូវ​សហព័ន្ធ​រុស្សី​ទៅកាន់​រង្វង់​មូល​ចោមចៅ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​គប្បី​បញ្ចៀស​ផ្លូវ​ផ្សេង ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង​។

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស​នៅត្រង់​រង្វង់​មូល​ចោមចៅ ដែល​គ្រោង​លេចឡើង​នេះ គឺជា​ស្ពាន​អាកាស​ទី​៦​ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ ។ កន្លងមក​រដ្ឋាភិបាល បាន​សាងសង​ចំនួន​៥ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់​, ស្ពាន​អាកាស​៧​មករា​,​ស្ពាន​អាកាស​ស្ទឹងមានជ័យ​, ស្ពាន​អាកាស​៥​មករា និង​ស្ពាន​អាកាស​ទឹកថ្លា​៕









Tag:
 ស្ពាន​អាកាស​
 ​រង្វង់​មូល​ចោមចៅ
© រក្សាសិទ្ធិដោយ thmeythmey.com