ជាតិ
​សត្វ​ផ្សោត​មួយ​ក្បាល បាន​ងាប់ ដោយសារ​ជាប់​មង នៅ​ក្រចេះ​
28, Jun 2018 , 10:39 pm        
រូបភាព
សត្វផ្សោតដែលងាប់ដោយសារជាប់មង (រូបពី WWF)
សត្វផ្សោតដែលងាប់ដោយសារជាប់មង (រូបពី WWF)
​សត្វ​ផ្សោត​ឈ្មោល​មួល​ក្បាល ទម្ងន់​៩២​គីឡូ​ក្រោម និង​ប្រវែង​១,៩៤​ម៉ែត្រ បាន​ងាប់ ដោយសារ​ជាប់​មង​របស់​អ្នកនេសាទ នៅ​ម្តុំ​អន្លង់​កាំ​ពី ខេត្តក្រចេះ​។



​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF) បាន​ឲ្យ​ដឹងថា សត្វ​ផ្សោត​នេះ​បាន​ងាប់​នៅ​ថ្ងៃទី​២៧ ខែមិថុនា ដោយ​អ្នកចម្លង​ទូក​ទេសចរ​ម្នាក់​ប្រទះឃើញ​។​

​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការនេសាទ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​សូម​ឲ្យ​មានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ពី​គ្រប់​អាជ្ញាធរ​ពាក់​ព​ន្ធ័​ក្នុងការ​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ដែលជា​ប្រភេទ​សត្វ​កម្រ និង​ជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​៕





Tag:
 កាំ​ពី​
  ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com