ជាតិ
សេដ្ឋកិច្ច
មាន​អ្នក​បន្លំ​ជា​មន្ត្រី​កាំកុងត្រូល ទារប្រាក់​ពី​ម្ចាស់​ស្ថានីយ​ប្រេង
29, Jun 2018 , 6:59 am        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៨​ខែមិថុនា​បាន​ជូនដំណឹង​ថា មាន​ជនខិលខូច​មួយចំនួន បាន​ឆ្លៀត​បន្លំ​ខ្លួន ឬ​ប្រើប្រាស់​តួនាទី​ជាម​ន្ត្រី​កាំកុងត្រូល ដើរទា​ប្រាក់​ពី​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ ដោយ​អះអាង​ជា​ថ្នូរ​នឹង​ការសម្រួល​លើ​បាតុភាព​ណាមួយ​។



​ដើម្បី​កុំ​ឲ្យ​ភ័ន្តច្រឡំ​ថា​ជាម​ន្ត្រី​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា រាល់​ប្រតិបត្តិការ​របស់​មន្ត្រី​កាំកុងត្រូល តែងតែ​ប្រើប្រាស់​រថយន្ត​មន្ទីរពិសោធន៍​ចល័ត បំពាក់​ដោយ​ឧបករណ៍​ម៉ាស៊ីន​វិភាគ ព្រមទាំង​ស្លៀក​សម្លៀកបំពាក់​ឯកសណ្ឋាន​ការងារ និង​មាន​លិខិតបញ្ជាក់​បេសកកម្ម​ច្បាស់លាស់​។

​អ​គ្ក​នាយកដ្ឋាន​កាំកុងត្រូល បាន​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​និង​ដេប៉ូ​លក់​ប្រេង ចូលរួម​រាយការណ៍ និង​សហការ​ជាមួយ​សាខា​កាំកុងត្រូល​រាជធានី ខេត្ត បើសិនណា​មានការ​សង្ស័យ​ណាមួយ​៕


Tag:
 កាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com