កីឡាជាតិ
ជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ
29, Jun 2018 , 10:23 am        
រូបភាព
ដោយ:
​ខ្សែបម្រើ​ឆ្នើម​ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​វិលត្រឡប់​ទៅកាន់​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ បន្ទាប់ពី​ស្ថិតក្នុង​ភាព​ទំនេរ​ជាង​១​ខែ ក្រោយ​ការចាកចេញ​ពី​ក្លិប​ម៉ាឡេស៊ី Negeri Sembilan​។ កីឡាករ​រូបនេះ បានបង្ហាញ​ខ្លួន​នា​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែមិថុនា​។​



​ប្រាក់ មុន្នី​ឧ​ត្ត​ម អាយុ​២៤​ឆ្នាំ ជា​កីឡាករ​ដែល​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​បាន​ប្រឡូក​ក្នុង​អាជីព​ជាមួយ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ស្វាយរៀង​មួយ​នេះ ចាប់ពី​ឆ្នាំ​២០១០​មក​។ ការវិល​ទៅ​ចូលរួម​ក្រោម​ដំបូល​ចាស់​របស់ខ្លួន​វិញ មានន័យថា ក្លិប Negeri Sembilan គឺជា​ក្លិប​ទី​ពីរ​ប៉ុណ្ណោះ​ដែល​ឧ​ត្ត​ម បាន​ប្រឡូក​ក្នុង​អាជីព​។​

​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​កន្លងមក ឧ​ត្ត​ម ឈ្នះ​ពាន ខេ​ម​បូ​ឌា​ន​លី​ក​១​លើក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ៤​លើក​។ សម្រាប់​រង្វាន់​ឯកត្តជន​វិញ ឧ​ត្ត​ម ទទួលបាន​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥ និង​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ដែល​ជ្រើសរើស​ដោយ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​ឆ្នាំ​២០១៧​។​

​វត្តមាន​របស់​ឧ​ត្ត​ម នៅ​ចំ​ពេលដែល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាស​ពី​ការចែក​ផ្លូវ​កីឡាករ​បរទេស​បី​រូប គឺ​Trevin Ceaser, Shane Booysen និង Hyun Whoo ។ ដោយឡែក ឡាយ រស្មី និង​ម៉ន កក្កដា ទៅ​ចូលរួម​ជាមួយ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​៕



Tag:
 ខេ​ម​បូ​ឌា​ន​លី​គ​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com