យុវជន ទ្រី លាង ជាជនជាតិខ្មែរទីបួនដែលទទួលបានឱកាសដ៏កម្រដើម្បីចូលសិក្សាជំនាញយោធានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point ដ៏ល្បី។ ស្ថិតក្នុងវ័យ២០ឆ្នាំ ទ្រី លាង កើតក្នុងក្រុមគ្រួសារដែលមានឪពុកម្តាយជាអ្នកលក់ដូរនៅផ្សារអូឡាំពិក និងបច្ចុប្បន្នជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា តិចណូ។
អាហារូបករណ៍សិក្សាជំនាញយោធានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point ដែលយុវជន ទ្រី លាង ទទួលបានមានរយៈពេលបួនឆ្នាំ។ ថ្នាក់សិក្សារបស់យុវជនរូបនេះនឹងចាប់ផ្តើមនៅដើមខែកក្កដាខាងមុខនេះដែរ។