រយៈពេល៧ថ្ងៃមកហើយ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមិថុនាមក មនុស្ស ១៣ នាក់ដែលបាត់ខ្លួនក្នុងរូងភ្នំ Tham Luang Nang Non ស្ថិតក្នុងស្រុកមៃសៃ ខេត្តឈៀងរ៉ៃ នៅតែមិនទាន់មានតម្រុយណាមួយដែលបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេ ស្របពេលអ្នករុករកបន្តស្វែងរកទាំងថ្ងៃទាំងយប់។
ក្មេងៗទាំង ១៣នាក់ដែលមានអាយុចន្លោះពី១១ ទៅ១៦ឆ្នាំ ក្នុងនោះមានគ្រូបង្វឹកបាល់ទាត់ម្នាក់អាយុ២៥ឆ្នាំ បានបាត់ខ្លួនក្នុងរូងភ្នំមួយឈ្មោះ Tham Luang Nang Non បន្ទាប់ពីពួកគេចូលជ្រកភ្លៀង។ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរ ដោយសារភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកក្នុងរូងភ្នំឡើងខ្ពស់ ទើបធ្វើឲ្យពួកគេត្រូវរកផ្លូវផ្សេងជាទីសុវត្ថិភាព និងដើម្បីចាកចេញពីរូងភ្នំ៕