កីឡាអន្តរជាតិ
អន្តរជាតិ
វគ្គ​១៦​ក្រុម​៖ បារាំង​ប៉ះ​អា​ហ្ស​ង់​ទីន មុន​អ៊ុយ​រូ​ហ្គា​យ​ជួប​ព័រ​ទុយ​ហ្គា​ល់​
30, Jun 2018 , 5:36 pm        
រូបភាព
បារាំង អាហ្សង់ទីន អ៊ុយរូហ្គាយ និងព័រទុយហ្គាល់ ហ្វឹកហាត់ត្រៀមខ្លួន​សម្រាប់ជំនួប​នារាត្រីនេះ។ រូបថត AFP
បារាំង អាហ្សង់ទីន អ៊ុយរូហ្គាយ និងព័រទុយហ្គាល់ ហ្វឹកហាត់ត្រៀមខ្លួន​សម្រាប់ជំនួប​នារាត្រីនេះ។ រូបថត AFP
ដោយ: រួបរួម
 ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក FIFA World Cup 2018 ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ ដោយ​បារាំង (​លេខ​១​ពូ​ល G) តទល់​ជាមួយ​ជើងឯក​រង អា​ហ្ស​ង់​ទីន (​លេខ​២​ពូ​ល D) មុន អ៊ុយ​រូ​ហ្គា​យ (​លេខ​១​ពូ​ល A) ប៉ះ ព័រ​ទុយ​ហ្គា​ល់ (​លេខ​២​ពូ​ល B)​។​

 
​បារាំង ជួប អា​ហ្ស​ង់​ទីន ម៉ោង​៩​ល្ងាច​នៅ​កីឡដ្ឋាន Kazan Arena
​បារាំង និង​អា​ហ្ស​ង់​ទីន ធ្លាប់​ជួបគ្នា​១១​លើក ដោយ​អា​ហ្ស​ង់​ទីន​ឈ្នះ​៦​លើក បារាំង​ឈ្នះ​២​លើក និង​ស្មើគ្នា​៣​លើក​។ ក្នុងចំណោម​នោះ អា​ហ្ស​ង់​ទី​ឈ្នះ​ទាំងពីរ​នា​ជំនួប​ក្នុង World Cup នៅ​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៧៨​។​កាលពី​៤​ឆ្នាំមុន បារាំង បាន​ចាញ់​អាល្លឺម៉ង់ ១-០ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ហើយ​អា​ហ្ស​ង់​ទីន បាន​ចាញ់​ក្រុម​ដដែល​នេះ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ១-០ ដូចគ្នា ដោយ​ការប្រកួត​បាន​ឈានទៅដល់​ម៉ោង​បន្ថែម​។​
 
​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​បារាំង​: Hugo Lloris; Benjamin Pavard, Raphael Varane, Samuel Umtiti, Lucas Hernandez; Paul Pogba, N’Golo Kante; Kylian Mbappe, Antoine Griezmann, Ousmane Dembele; Olivier Giroud
 
-​អា​ហ្ស​ង់​ទីន​: Franco Armani; Gabriel Mercado, Nicolas Otamendi, Marcos Rojo, Nicolas Tagliafico; Ever Banega, Javier Mascherano, Enzo Perez, Angel Di Maria; Lionel Messi, Gonzalo Higuain​។​
 
​អ៊ុយ​រូ​ហ្គា​យ ជួប ព័រ​ទុយ​ហ្គា​ល់ ម៉ោង​១​អធ្រាត្រ​នៅ​កីឡដ្ឋាន Fisht Stadium
​នេះ​ទើបតែ​ជា​លើក​ទី​ពីរ​ប៉ុណ្ណោះ​សម្រាប់​អ៊ុយ​រូ​ហ្គា​យ​ដែល​ប៉ះ​ជាមួយ​ក្រុម​អឺរ៉ុប​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ World Cup​។​លើកដំបូង​កាលពី​ឆ្នាំ​១៩៩០ ពួកគេ​បាន​ចាញ់​ម្ចាស់ផ្ទះ​អ៊ីតាលី ២-០​។ កាលពី​៤​ឆ្នាំមុន អ៊ុយ​រូ​ហ្គា​យ បាន​ធ្លា​ក់នៅ​វគ្គ​នេះ ដោយ​ចាញ់​កូ​ឡុំ​ប៊ី ២-០ រីឯ​ព័រ​ទុយ​ហ្គា​ល់ ធ្លាក់​តាំងពី​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ក្រុម​ទាំងពីរ​មិន​ដែលមាន​ប្រវត្តិ​ជួបគ្នា​នៅ World Cup នោះឡើយ ប៉ុន្តែ​ធ្លាប់​ប៉ះគ្នា​ក្នុងជំនួប​មិត្តភាព​២​លើក ដោយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ ៣-០ នៅ​ឆ្នាំ​១៩៦៦ ហើយ​ស្មើគ្នា ១-១ នៅ​ឆ្នាំ​១៩៧២​។​
 
​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​អ៊ុយ​រូ​ហ្គា​យ​: Fernando Muslera; Martin Caceres, Jose Maria Gimenez, Diego Godin, Diego Laxalt; Nahitan Nandez, Matias Vecino, Lucas Torreira, Rodrigo Bentancur; Luis Suarez and Edinson Cavani.
-​ព័រ​ទុយ​ហ្គា​ល់​: Rui Patricio; Cedric, Pepe, Jose Fonte, Raphael Guerreiro, William; Adrien Silva, Ricardo Quaresma, Joao Mario; Goncalo Guedes, Cristiano Ronaldo៕
 

Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com