កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ! កីឡាការិនី​កម្ពុជា​ស៊ី​ទី​ម័​រ​ខាងកើត ១២-០ នៅថ្ងៃបើកឆាកពាន AFF
30, Jun 2018 , 8:54 pm        
រូបភាព
ដោយ: រួបរួម
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​បើកឆាក​ព្រឹត្តិការណ៍ AFF WOMEN'S CHAMPIONSHIP 2018 ជាមួយនឹង​ជ័យជម្នះ ១២-០ លើ​ទី​ម័​រ​ខាងកើត ដែល​រៀបចំ​នៅ​កីឡដ្ឋាន Bumi Sriwijaya ក្រុង Palembang ប្រទេស​ឥណ្ឌូណេស៊ី នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ ខែមិថុនា នេះ​។​



​នៅ​តង់​ទីមួយ ក្រុមកីឡា​ការិនី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក មាស សំ​អឿ​ន បាន​នាំមុខ ៧-០ ដែល​សម្រេចបាន​ដោយ ហួត គឹមហុង ៤​គ្រាប់ (​នាទី​៩, ២០, ២៦, ៣៩) និង បាន ជា​វៃ ៣ គ្រាប់ (​នាទី​១២, ៣៧, ៤៥+១) ។​

​ឈានដល់​តង់​ទី​ពីរ កម្ពុជា​រកបាន​៥​គ្រាប់​បន្ថែមទៀត ដែល​សម្រេចបាន​ដោយ ហួត គឹមហុង (​នាទី​៥៨, ៦៤) ពឿ​ន គ​ន្ធា (​នាទី​៦១), នន មិនា (​នាទី​៦២), ចាយ ស្រី​លាប (​នាទី​៦៩)​។​

សរុបក្នុងការប្រកួតទាំងមូល ហួត គឹមហុង រកបានតែម្នាក់ឯង៦គ្រាប់ បាន ជាវៃ ៣គ្រាប់ ពឿន គន្ធា, នន មិនា និងចាយ ស្រីលាប បន្ថែមបានម្នាក់១គ្រាប់។

​សម្រាប់​ជំនួប​ពូ​ល A នេះ​កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២ ខែកក្កដា មុននឹង​ជួប ថៃ អូស្ត្រាលី ជា​បន្តបន្ទាប់​។ អូស្ត្រាលី ដែល​ប្រើប្រាស់​ឈុត U-20 បាន​យកឈ្នះ​ម៉ាឡេស៊ី រហូតដល់​ទៅ ៧-០ នា​ជំនួប​បើកឆាក​៕


© រក្សាសិទ្ធិដោយ thmeythmey.com