ជាតិ
សង្គមជាតិ
Cambodia Airport មានមោទកភាពក្នុងការភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
× ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport លោក Eric Delobel បានលើកឡើងយ៉ាងច្រើនពីកិច្ចខិតខំរបស់ខ្លួន ក្នុងការទាក់ទាញការហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកមកកាន់កម្ពុជា ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ទៅកាន់ពិភពលោក។ ការលើកឡើងនេះ ធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍អឺរ៉ុប ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCham Cambodia) ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នៅកោះពេជ្រ។
លោក Eric Delobel បញ្ជាក់ដូច្នេះ៖ «Cambodia Airport មានចក្ខុវិស័យមួយ គឺអភិវឌ្ឍន៍ និងការបង្កើនទំនាក់ទំនងរវាងកម្ពុជាទៅកាន់ពិភពលោក។ ជាការពិតយើងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះការហោះហើរក្នុងស្រុក ក៏ដូចជាការហោះហើរលក្ខណៈអន្តរជាតិដែរ។ ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃ យើងព្យាយាមធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលជាដៃគូរបស់ខ្លួន ធ្វើយ៉ាងណាបង្កើនចំនួនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមកកម្ពុជា ហើយចុងក្រោយគឺការភ្ជាប់កម្ពុជា ជាមួយពិភពលោក»។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ ព្រលានយន្តហោះអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានអ្នកដំណើរជាង ៨.៨លាននាក់ កើនប្រមាណ២៥ភាគរយ ធៀបនឹងឆ្នាំ២០១៦។
សូមទស្សនាការលើកឡើងរបស់លោកEric Delobel ក្នុងវីដេអូខាងក្រោមនេះ៖
សូមបញ្ជាក់ថា Cambodia Airport ក៏ជាអ្នកឧបត្ថម្ភដល់ការរៀបចំ ពិព័រណ៍អឺរ៉ុប ដែលរៀបចំលើកដំបូងនៅកម្ពុជាដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCham Cambodia) ផងដែរ៕
Tag:
Cambodia Airport
Eric Delobel
EuroFair
EuroCham
© រក្សាសិទ្ធិដោយ thmeythmey.com