ជាតិ
សង្គមជាតិ
Cambodia Airport មាន​មោទកភាព​ក្នុងការ​ភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក​
01, Jul 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Airport លោក Eric Delobel  បានលើកឡើង​យ៉ាងច្រើន​ពី​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ​ទាក់ទាញ​ការហោះហើរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មកកាន់​កម្ពុជា ក៏ដូចជា​ការភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា ទៅកាន់​ពិភពលោក​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អឺរ៉ុប ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCham Cambodia) ពីថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​១ ខែកក្កដា នៅ​កោះ​ពេជ្រ​។


​លោក Eric Delobel បញ្ជាក់​ដូច្នេះ​៖ «Cambodia Airport មាន​ចក្ខុវិស័យ​មួយ គឺ​អភិវឌ្ឍន៍ និង​ការបង្កើន​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ទៅកាន់​ពិភពលោក​។ ជាការ​ពិត​យើង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការហោះហើរ​ក្នុងស្រុក ក៏ដូចជា​ការហោះហើរ​ល​ក្ខ​ណៈ​អន្តរជាតិ​ដែរ​។ ដូច្នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​ព្យាយាម​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ដែលជា​ដៃគូ​របស់ខ្លួន ធ្វើយ៉ាងណា​បង្កើន​ចំនួន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​នោះមក​កម្ពុជា ហើយ​ចុងក្រោយ​គឺ​ការភ្ជាប់​កម្ពុជា ជាមួយ​ពិភពលោក​»​។​
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៣ របស់​កម្ពុជា ទទួលបាន​អ្នកដំណើរ​ជាង ៨.៨​លាន​នាក់ កើន​ប្រមាណ​២៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។​
 
​សូម​ទស្សនាការ​លើកឡើង​រប​ស់លោក​Eric Delobel ក្នុង​វីដេអូ​ខាងក្រោម​នេះ​៖
 ​

​សូមបញ្ជាក់ថា Cambodia Airport ក៏​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការរៀបចំ ពិព័រណ៍​អឺរ៉ុប ដែល​រៀបចំ​លើកដំបូង​នៅ​កម្ពុជា​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCham Cambodia) ផងដែរ​៕

 

Tag:
 Cambodia Airport
  Eric Delobel
  EuroFair
  EuroCham
© រក្សាសិទ្ធិដោយ thmeythmey.com